ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មើលចុះ​ដឹក​ពលករ​ដូច​ដឹក​សត្វ​ចឹ​ង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ឆែកឆេរ​ឃើញ​ពលករ​ខ្មែរ​១៣​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ…

ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ច​ចម្រុះ​ថៃ​បាន​ធ្វើការ​ឃាត់​រថយន្ត​មួយ​គ្រឿង​ឆែកឆេរ​ឃើញ​ពលករ​ខ្មែរ​១៣​នាក់ ក្នុង​នោះ​មាន​មេខ្យល់​ម្នាក់​ផង​ដែរ កាលពី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​ក្នុងស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ប្រទេស​ថៃ ។ នេះ​បើ​តាម​ប្រភព​ព័ត៌មាន​ដែល​គេ​បង្ហោះ​ចែកចាយ​គ្នា​តាម​ប្រព័ន្ធ​វ៉ស​អាប់ ។

ពលករ​ទាំង​១៣​នាក់​នេះ ត្រូវ​បាន​គេ​ដឹក​តាម​រថយន្ត​មួយ​គ្រឿង ពណ៌​ប្រផេះ ពាក់​ស្លាក​លេខ​ថៃ 5300 ហើយ​គ្រប​ស្បៃ​ជិត ។ ប្រភព​ថា ក្រៅពី​ពលករ​ទាំង​១៣​នាក់ សមត្ថកិច្ច​ថៃ​ក៏​បាន​ធ្វើការ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ជា​ជន​ជាតិ​ថៃ​ម្នាក់ ឈ្មោះ​អាំង ផ​ន​សាង​ណា​រៀង ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មាន​ទីលំនៅ​ស្រុក​ព្រុំ​បុរី ។

ប្រភព​ថា ក្រោយ​សមត្ថកិច្ច​ថៃ​តាម​ប្រ​ម៉ា​ញ់​ឃាត់​បាន​រថយន្ត​នោះ​ធ្វើការ​បើក​តង់​ត្រួតពិនិត្យ ស្រាប់តែ​ឃើញ​ពលករ​ដេក​ត្រៀបត្រា​រដូករណែល​ដូច​គេ​ដឹក​សត្វ ហើយ​ក្នុង​កាប៊ី​ន​រថយន្ត​គេ​ញាត់​ពលករ​ចូល​អង្គុយ​ប​ញ្ច្រៀ​ត​គ្នា ដូច​កាតំ​អីចឹង ។

យោង​ការ​សួរនាំ​សមត្ថកិច្ច​ថៃ​ថា ក្នុង​ចំណោម​ខ្មែរ​១៣​នាក់ គឺ​មាន​មេខ្យល់​ម្នាក់ ហើយ​អ្នកបើកបរ និង​មេខ្យល់​នោះ គឺ​ត្រូវ​មានទោស ព្រោះ​ម្នាក់​ជា​អ្នក​ដឹក​ជញ្ជូន​ពលករ​ឲ្យ​គេច​ពី​ចំណុច​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច ឯ​មេខ្យល់​ជា​អ្នក​នាំ​មនុស្ស​ឆ្លង​ព្រំដែន​ចូល​ប្រទេស​គេ ដោយ​គ្មាន​ច្បាប់​អនុញ្ញាតិ ។ យ៉ាងណា​ក៏​ដោយ​ពលករ​ទាំងនេះ​គេ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ គឺ​ស្គាល់​តែ​ម្នាក់​ដែល​ជាប់ចោទ​ជា​មេខ្យល់ គឺ​ឈ្មោះ​លូន ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ។

ជុំវិញ​ករណី​ខាងលើ​កោះសន្តិភាព​មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​លោក​ហ៊ុន​សា​រឿ​ន​អគ្គ​កុងស៊ុល​ខ្មែរ​ប្រចាំ​ស្រុក​អារញ្ញ​ខេត្ត​ស្រះ​កែវ​បាន​ទេ ព្រោះ​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ។

ដោយឡែក​មន្ត្រី​ការិយាល័យ​ទំនង​ព្រំដែន​កម្ពុជា​-​ថៃ​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​តម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​រសៀល​ថ្ងៃ​ទី​៦​នេះ​ថា បញ្ហា​ខាងលើ​ខាង​លោក​មិន​ទាន់​បានដឹង​នៅឡើយ​ទេ ។ យ៉ាងណា​ក៏​ដោយ​លោក​ថា ករណី​ខាងលើ​វា​កើត​ឡើងជា​ញឹកញាប់​មក​ហើយ និង​ជា​ករណី​ដដែល​ៗ​ពោល​ពេល​ខ្លះ​សមត្ថកិច្ច​ថៃ​ស្ទាក់​ចាប់​បាន​ពេល​ពលករ​កំពុង​ត្រូវ​បាន​គេ​ដឹក​តាម​ម៉ូតូ​ក៏​មាន​ដែរ ។

គួរ​បញ្ជាក់​ថា​ថ្មី​ៗ​នេះ​ក៏​មាន​ពលករ​ខុសច្បាប់​ជួប​គ្រោះថ្នាក់​ចរាចរ​ស្លាប់​២​របួស​ជា​ច្រើន​នាក់​ដោយសារ​ក្រឡាប់​រថយន្ត​នៅ​ខេត្ត​ឆាក់​ឆឺ​ន ហើយ​ករណី​ទាំងនេះ​គ្មាន​អ្នក​ទទួលខុសត្រូវ​ឡើយ ហើយ​រាល់​ការ​លួច​ឆ្លង​ដែន​បច្ចុប្បន្ន គឺ​កើតឡើង​នៅ​ពេល​យប់ បើ​សួរ​សមត្ថកិច្ច​តែងតែ​បដិសេធ​ដរាបណា​ពលករ​ជួប​បញ្ហា​ដូច​ករណី​ខាងលើ​ៗ​ទើប​បែកធ្លាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ