ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជន​ជួញដូរ​គ្រឿងញៀ.ន​បាន​២​នាក់ និង​ម្នាក់​ទៀត​រត់គេចខ្លួន

5 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ ជន​ជួញដូរ​គ្រឿងញៀន​២​នាក់​ក្នុង​ចំណោម​៣​នាក់ ហើយ​ក្នុង​នោះ​២​នាក់​មាន​ដីការ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រិច និង​ប៉ុស្តិ៍​ម្កាក់​ធ្វើការ​ចាប់ខ្លួន ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ តម្លៃ​ជាង​៣​លាន​រៀល រួម​ជាមួយ​អាវុធ​កែ​ច្នៃ​ចំនួន​៤​ដើម​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥…

ខេត្តកណ្តាល ៖ ជន​ជួញដូរ​គ្រឿងញៀន​២​នាក់​ក្នុង​ចំណោម​៣​នាក់ ហើយ​ក្នុង​នោះ​២​នាក់​មាន​ដីការ​ចាប់ខ្លួន​របស់​សាលាដំបូង​ខេត្តកណ្ដាល​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​អង្គស្នួល​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ទួល​ព្រិច និង​ប៉ុស្តិ៍​ម្កាក់​ធ្វើការ​ចាប់ខ្លួន ព្រមទាំង​ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ តម្លៃ​ជាង​៣​លាន​រៀល រួម​ជាមួយ​អាវុធ​កែ​ច្នៃ​ចំនួន​៤​ដើម​និង​សម្ភារៈ​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ការ​ចាប់ខ្លួន​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​ស្ថិត​ក្នុងភូមិ​ច្រក​ក្រសាំង ឃុំ​ទួល​ព្រិច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ ១-​ឈ្មោះ​ញឹ​ម វុ​ទ្ធ ហៅ​ញ៉​ន អាយុ​៣៧​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​នៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល និង​២-​ឈ្មោះ​ហោ ថេ​ង អាយុ​២៨​ឆ្នាំ មុខរបរ​កម្មករ​សំណង់ មាន​ទីលំនៅ​ក្នុងភូមិអន្ទុង​ក្រវៀន ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ ចំណែកឯ​ម្នាក់​ទៀត​ដែល​គេចខ្លួន​បាត់ឈ្មោះ​កែវ ក្រូច មាន​ទីលំនៅ​ក្នុងភូមិ​វែង ឃុំ​ម្កាក់ ស្រុក​អង្គស្នួល ហើយ​ជន​នេះ​ក៏​មាន​ដីកាចាប់ខ្លួន​ពី​សាលាដំបូង​ខេត្តកណ្ដាល​ដែរផង​។

វត្ថុ​តាង​ដែល​សមត្ថកិច្ច​រក​ឃើញ​រួម​មាន​ថ្នាំ​ញៀន​ចំនួន​៧​កញ្ចប់ ក្នុង​នោះ​មាន​កញ្ចប់​ធំ​១​កញ្ចប់​, កញ្ចប់​មធ្យម​៤​កញ្ចប់​,​និង​កញ្ចប់​តូច​២​កញ្ចប់ ។ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​២​គ្រឿង​, អាវុធ​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​៤​ដើម​, ម៉ូតូ​ចំនួន​៣​គ្រឿង រួម​មាន​ម៉ូតូ​ម៉ាក​ហុងដា XR ព​ណ៏​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BV-8317, ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧​ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1DM-1448 និង​ម៉ូតូ​ម៉ាក​គ្រី​ស​អង្គរ ព​ណ៍​ក្រហម ពាក់​ស្លាក​លេខ យ​-4524 ភព​1 ។ ទូ​រស​ព្ឌ័​ដៃ​ម៉ាក​ណូ​គា​១​គ្រឿង រួម​និង​ឧបករណ៍​សម្រាប់​ប្រើប្រាស់​និង​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​។

ព៍​ត៌​មាន​លម្អិត​នឹង​មាន​ផ្សាយ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

 

 

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ