ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខា​រមិន​ទៀង ទៅ​បត់ជើងធំ បែរជា​ស្លា.ប់​យ៉ាង​អាណោចអាធ័ម

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយ​ពី​បត់ជើងធំ រួច​ទៅ​ចំតិត​លាង​នៅ​មាត់​ប្រឡាយ ស្រាប់តែ​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​3​និង​30​នាទី រសៀល ថ្ងៃ​ទី​4 ឧសភា…

ខេត្តព្រៃវែង ៖ យុវជន​ម្នាក់​បាន​លង់ទឹក​ស្លាប់​យ៉ាង​អាណោចអាធ័ម ក្រោយ​ពី​បត់ជើងធំ រួច​ទៅ​ចំតិត​លាង​នៅ​មាត់​ប្រឡាយ ស្រាប់តែ​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្តង ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​3​និង​30​នាទី រសៀល ថ្ងៃ​ទី​4 ឧសភា នៅ​ចំណុច​ប្រឡាយ​មេទឹក​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​អន្លង់​ចារ ឃុំ​និង​ស្រុក​ព្រះស្តេច ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ចេ​ត សំណាង ភេទ​ប្រុស អាយុ​15​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​។

បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​បត់ជើងធំ​ក្បែរ​ប្រឡាយ ពេល​បត់ជើង​រួច ក៏​ទៅ​អង្គុយ​ចំតិត​គូថ​នៅ​មាត់​ប្រឡាយ ដើម្បី​លាង​សំអាត ប៉ុន្តែ​ទំនងជា​ប្រឹង​ខ្លាំង​ពេក ទើប​ធ្វើ​ឱ្យ​ដាច់​ផ្ងារ​ក្រោយ​ធ្លាក់​ចូល​ប្រឡាយ​តែ​ម្តង ណា​មួយ​​ប្រឡាយ​នោះ​ជ្រៅ ហើយ​ជន​រង​គ្រោះ​មិន​ចេះ​ហែល​ទឹក ទើប​បណ្តាល​ឱ្យ​លង់​ស្លាប់ ។ បច្ចុប្បន្ន​នេះ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ