ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់ខ្លាចហើយ​ពាក្យថា«ប្តី»…!

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ចាប់ខ្លួន​ពី​បទ​បង្ក​ហិង្សា​ចាប់​​ប្រពន្ធ​អារ​.​ក បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៤ ឧសភា ស្ថិត​នៅ​ត្រង់​ចំណុច​ការដ្ឋាន​លេខ​០៥ ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​អាវុធហត្ថ​ស្រុក​ចាប់ខ្លួន​ពី​បទ​បង្ក​ហិង្សា​ចាប់​​ប្រពន្ធ​អារ​.​ក បណ្តាល​ឱ្យ​រង​របួស​ធ្ងន់ធ្ងរ ហើយ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក កើតឡើង​កាលពី​វេលា​ម៉ោង​០៥​ល្ងាច​ថ្ងៃ​ទី​០៤ ឧសភា ស្ថិត​នៅ​ត្រង់​ចំណុច​ការដ្ឋាន​លេខ​០៥ ក្នុងភូមិ​៣ ឃុំ​ស្រែ​អង្គ្រង ស្រុក​កូន​មុំ​ខេត្តរតនគិរី ។

ប្រភព​ពី​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ជនសង្ស័យ​ជា​ប្តី ឈ្មោះ​សុំ ហឿ​ន អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាង​លើ ។ រីឯ​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​ឈ្មោះ​កេ​ន ច​ន្នី អាយុ​៣៥​ឆ្នាំ រង​របួស​ត្រង់​បំពង់​.​ក​ជា​ទម្ងន់ ។

ទាក់ទិន​ករណី​នេះ ត្រូវ​បានដឹង​ថា បុរស​ជា​ប្តី​ផឹកស្រា​ស្រវឹង​ខ្លាំង​រហូត​វង្វេងវង្វាន់ ហើយ​ក៏​មាន​ជម្លោះ​ជា​មួយ​ប្រពន្ធ រហូត​ជនសង្ស័យ​បាន​យក​កាំបិត​មក​ចាប់​ប្រពន្ធ​អារ​.​ក​យ៉ាង​ឃោរឃៅ​តែ​ម្តង ។ ហើយ​ត្រូវ​បាន​អ្នក​ជិតខាង​ឃើញ​ជួយ​ទាន់​ពេល ដោយ​គ្រានតែ​រង​របួសធ្ងន់​ត្រង់ មិន​គ្រោះថ្នាក់​ដល់​ជីវិត​ទេ​។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ