ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រង់​ចំណុច​សំណង់​មិន​រាបរយ…

រាជធានី​ភ្នំពេញ ៖ នៅ​វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​០៤ ខែឧសភា ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​បើក​ការ​ស្រាវជ្រាវ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​បាន​ចុះ​ធ្វើការ​បង្ក្រាប​ជាក់ស្តែង​ករណី​ជួញដូរ​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ ត្រង់​ចំណុច​សំណង់​មិន​រាបរយ ក្នុង​ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ជា​លទ្ធផល​ក្នុង កិច្ច​ប្រតិបត្តិ​ការណ៍​នេះ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៤​នាក់ រួម​មាន ១/​ឈ្មោះ លី ស្រី​ពៅ ភេទ​ស្រី អាយុ​៤២​ឆ្នាំ ជនជាតិ​វៀតណាម ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៧ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក​(​ជួញដូរ​)​។ ២/​ឈ្មោះ ណេ ផា​ន់​ណា ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវ​បេតុង ក្រុម​ទី​៥ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក (​រក្សា​ទុក​)​។

 ៣/​ឈ្មោះ ឡុ​ង ស៊ី​រ៉ា​បី​ត ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅ​ភូមិ​គ្រួ​ស សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ​។ ៤/​ឈ្មោះ មាស ស្រី​ពេជ្រ ភេទ​ស្រី អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កម្មករ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្រុម​៥ ភូមិ​ស្វាយប៉ាក​។ វត្ថុ​តាង​ដកហូត​បាន​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០៦​កញ្ចប់ ថង់​សម្រាប់​វេច​ខ្ចប់​គ្រឿងញៀន​មួយ​ចំនួន ឧបករណ៍​ប្រើប្រាស់ គ្រឿងញៀន​មួយ​ចំនួន​។ ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ សមត្ថកិច្ច បន្ត​ការ​ស្រាវជ្រាវ​រក​បក្ខពួក និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុវត្ត​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ