ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​កូន​៧​នាក់​ចាប់​ក្មេង​ស្រី​រំលោ.ភ​លើ​អង្រឹង

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ដេក​នៅ​ក្រោម​ម្នាក់ឯង ក៏​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រហូត​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ឧសភា ។ បុរស​ចំណាស់​ខាងលើ​នេះ​ឈ្មោះ នាង ណេ​ន…

ខេត្តកំពង់ចាម ៖ បុរស​ចំណាស់​ម្នាក់​ឃើញ​ក្មេង​ស្រី​រង​គ្រោះ​ដេក​នៅ​ក្រោម​ម្នាក់ឯង ក៏​ចាប់​ក្មេង​ស្រី​រង​គ្រោះ​រហូត​សម្រេច ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​យប់​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​០៣ ឧសភា ។

បុរស​ចំណាស់​ខាងលើ​នេះ​ឈ្មោះ នាង ណេ​ន អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ប្រមាត់ដី ឃុំ​ស្វាយ​ទាប ស្រុក​ចំការលើ ចំណែកឯ​ក្មេង​ស្រី​រង​គ្រោះ​អាយុ​១៤​ឆ្នាំ ។

លោក​វរសេនីយ៍ឯក ខេ​ង ស្រេង អធិការ​នគរបាល​ស្រុក​ចំការលើ​ប្រាប់​ឲ្យ​ដឹង​ថា ក្មេង​ស្រី​រង​គ្រោះខាងលើ​ខណៈ​កំពុង​តែ​ដេក​នៅ​ក្រោមផ្ទះ​ឈើ​តែ​ម្នាក់ឯង​កាលពី​យប់​ថ្ងៃ​ទី​៣ ដោយ​ឃើញ​ឱកាស​ស្ងាត់​ល្អ ជនសង្ស័យ​ក៏​ដើរ​ចូល​មក​ចាប់រំលោភ​សេពសន្ថវៈ​លើ​អង្រឹង​តែ​ម្តង​។ លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៤ ឧសភា ម្តាយធំ​របស់​ក្មេង​ស្រី​រង​គ្រោះ​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្វាយ​ទាប ដើម្បី​ឲ្យ​ជួយ​អន្តរា​គម៍​។ ក្រោយ​ពេល​ឃាត់ខ្លួន​មក​សួរនាំ​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្តិ​ដូច្នោះ​មែន ។ បន្ទាប់​មក​សមត្ថកិច្ច​បា​នប​ញ្ចូ​ន​បន្ត​មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ។

សូម​បញ្ជាក់​ថា បុរស​ចំណាស់​ខាងលើ​នេះ​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​បាន​ចូលរួម​ភ្ជាប់ពាក្យ​អ្នក​ភូមិ និង​រាំ​លេង​ផឹកស៊ី​រហូត​ដល់​ស្រវឹង ហើយ​បុរស​នេះ​មាន​ប្រពន្ធ និង​កូន​៧​នាក់​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ