ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិត​អើយ​ជីវិត​អី​ក៏​ងាយ​ម្ល៉េះ លឿន​ម្ល៉េះ

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ កាលពី​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​០៣​នាក់ មិន​ទាន់​ទាំង​ធ្វើបុណ្យ​ចប់​ស្រួលបួល​ផង ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​នេះ ម៉ូតូ​បុក​គោ​យន្ដ​ស្លាប់​០២​នាក់​ទៀត…

ខេត្តពោធិ៍សាត់ ៖ កាលពី​យប់​ថ្ងៃ​ទី​០១ ខែមេសា ឆ្នាំ​២០១៨ ម៉ូតូ​បុក​ម៉ូតូ​ស្លាប់​០៣​នាក់ មិន​ទាន់​ទាំង​ធ្វើបុណ្យ​ចប់​ស្រួលបួល​ផង ស្រាប់តែ​នៅ​យប់​ថ្ងៃ​ទី​០៣ ខែ​នេះ ម៉ូតូ​បុក​គោ​យន្ដ​ស្លាប់​០២​នាក់​ទៀត នៅ​ស្រុក​ក្រគរ ពិតជា​សាហាវ​ខ្លាំង​ណាស់ ។ ករណី​គ្រោះថ្នាក់​ចរាចរណ៍​លើក​ទី​មួយ​កើតឡើង​នៅ​ចន្លោះ​គីឡូ​ម៉ែ​ត​លេខ​១៥៥ ១៥៦ ស្ថិត​ក្នុងភូមិ​ប៉​ប៉ិត ឃុំ​អន្លង់​ត្នោត ហើយ​លើក​ទី​២​នេះ​កើតឡើង​ចន្លោះ​គីឡូម៉ែត្រ​លេខ​១៦៤ ១៦៥ ស្ថិត​ក្នុងភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ស្រុក​ក្រគរ ។

សមត្ថកិច្ច​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ពោធិ៍សាត់ 1E-0169 ជិះ​គ្នា​ពីរ​នាក់​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ ទៅ​ដល់​ចំណុច​កើតហេតុ​បាន​បុក​គោ​យន្ត​កន្ត្រៃ​ចំ​ពីក្រោយ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្លាប់​ទាំង​០២​នាក់​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​កើតហេតុ​អ្នកបើកបរ​គោ​យន្ត​កន្ត្រៃ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​បើក​រត់គេច​ខ្លួន​បាត់​ស្រមោល ។ ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ យ៉ា ភេទ​ប្រុស អាយុ​២៤​ឆ្នាំ នៅ​ខេត្តកំពង់ឆ្នាំង (​ជា​អ្នក​បើក​ម៉ូតូ​) និង​ម្នាក់​ទៀត​រួម​ដំណើរ​ឈ្មោះ អឿ​ន អាយុ​២២​ឆ្នាំ ភេទ​ប្រុស មាន​ទីលំនៅ​ឃុំ​ប្រាសាទ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង ។

សមត្ថកិច្ច​បញ្ជាក់​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​បណ្ដាល​មក​ពី​អ្នក​បើក ម៉ូតូ​លឿន​ពេល​យប់​អាច​ស្រវឹងស្រា​ទៀត​ផង ចំណែក​គោ​យន្ដ​ពុំ​មាន​បិទ​ចំណាំងផ្លាត​ជា​សញ្ញា​នោះ​ទេ ។ បន្ទាប់​ពី​ការ​ស្រាវជ្រាវ​ឃើញ​ហើយ សមត្ថកិច្ច​បាន​ប្រគល់​សព និង​ម៉ូតូ​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ