ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បើក​បញ្ច្រាសទិស បុក​គ្នា​ពេញទំហឹង

5 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បើកបរ​ប​ញ្ច្រា​ទិស​គ្នា បណ្តាល​មនុស្ស​២​នាក់ រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ ឧសភា…

ខេត្តរតនគិរី ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​រវាង​ម៉ូតូ​នឹង​ម៉ូតូ​បើកបរ​ប​ញ្ច្រា​ទិស​គ្នា បណ្តាល​មនុស្ស​២​នាក់ រង​របួសធ្ងន់ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥ និង​៣០​នាទី​ថ្ងៃ​ទី​៣ ខែ
ឧសភា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្លូវបំបែក​ជា​បី លើ​ផ្លូវលំ​ក្រាល​គ្រួ​ស​ក្រហម ស្ថិត​ក្នុងភូមិ​កា​ឡែ​ង ឃុំ​កា​ឡែ​ង ស្រុក​លំ​ផាត់ ខេត្តរតនគិរី ។

ប្រភព​ពី​នគ​បាល​ស្រុក​លំ​ផាត់​បានឱ្យ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នោះ​កើតឡើង រវាង​ម៉ូតូ​បុក​នឹង​ម៉ូតូ ក្នុង​ទិស​ដៅ​បញ្ច្រាសទិស​គ្នា​(​ពី​ត្បូង​ទៅ​ជើង​) បណ្តាល​អោយ​មនុស្ស​ពីរ​នាក់​រង​របួសធ្ងន់​ដូច​គ្នា ។ ប្រភព​បន្ត​ថា អ្នកបើកបរ​ម៉ូតូ​រង​របួសធ្ងន់​ទាំង​ពីរ​នាក់​នេះ ម្នាក់​ឈ្មោះ ថា​ន់ ម្យ៉ា​ន់ ភេទ​ស្រី អាយុ​១៨​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​កសិករ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​C១២៥ ស៊េរី​ឆ្នាំ​២០១៣ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ ១BB- ២២១៦ បើកបរ​ពី​ត្បូង​ទៅ​ជើង មិន​មាន​ពាក់មួក​សុវត្ថិភាព​ទេ និង​ម្នាក់​ទៀត​ឈ្មោះ ឯក សុ​ភ័​ក្ត ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម C១២៥ ស៊េរី​ឆ្នាំ​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ ១AA-២៨៧៥ បើកបរ​ពី​ជើង​ទៅ​ត្បូង មិន​មាន​ពាក់មួក​សុវត្ថិភាព​ទេ ។ ទាំង​ពីរ​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

បច្ចុប្បន្ន​អ្នក​រង​របួស​ទាំង​២​នាក់​ត្រូវ​បាន​សាច់ញាតិ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តរតនគិរី​តាម​រថយន្ត​ឯកជន​។ រីឯ ម៉ូតូ​ត្រូវ​បាន​ដកហូត​បណ្ដោះអាសន្ន យក​មក​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​កា​ឡែ​ង​ដើម្បី​ចាត់ការ​តាម​និ​តិ​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ