ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្លា.ប់​ដោយសារ​គ្រោះថ្នាក់​ចរាចរ​ណ៍

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ឧសភា ២០១៨ ត្រង់​ចំណុច​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង​។…

ខេត្ត​ត្បូងឃ្មុំ ៖ ម៉ូតូ​២​គ្រឿង​បាន​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​បុរស​ម្នាក់​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ឧសភា ២០១៨ ត្រង់​ចំណុច​ភូមិ​ជើង​ឡង សង្កាត់​សួង ក្រុង​សួង​។

ជន​រង​គ្រោះ​ឈ្មោះ សេង អូន ជា​មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​វិហារ​ហ្លួង ។

លោក​វរ​សេនី​យ៏​ត្រី ឆៃ សុ​ខុន អធិការរង​នគរបាល​ក្រុង​សួង ទទួល​ផែន​ស​ណា្ត​ប់​ធ្នាប់ បានឱ្យ​ដឹង​ថា នៅ​ល្ងាច​ថ្ងៃ​កើតហេតុ មន្ត្រី​ប៉ុស្តិ៍​រដ្ឋបាល​រង​គ្រោះ​ខាងលើ​បាន​ទៅ​ចូលរួម​ពិធី​មង្គលការ​គេ លុះ​មក​ដល់​ពេល​យប់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហ្ស៊ូ​ម​ម័​រ ក្នុង​ទិស​ដៅ​ពី​លិច​មក​កើត​ស្រប​ពេល​មក​ដល់​ចំណុច​ខាង​ក៏​បុក​​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។

លោក​អធិការរង​បាន​បន្ត​ថា ចំណែក​ភាគី​ម្ខាង​ទៀត​ដោយ​បាន​ជិះ​ត្រឹមត្រូវ​តាម​គន្លង​ផ្លូវ​របស់​គេ បណ្តាល​ឲ្យ​រង​របួសស្រាល​ផង​ដែរ ។ ក្រោយ​ពេល​កើតហេតុ ពលរដ្ឋ​រាយ​ការ​ណ៏​មក​សមត្ថកិច្ច និង​បាន​ចាត់​ឲ្យ​កម្លាំង​នគរបាល​ចរាចរណ៍​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ធ្វើការ​វាស់វែង ព្រមទាំង​នាំ​យក​ម៉ូតូ​ទាំង​២​គ្រឿង​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សួង ដើម្បី​ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅ​តាម​ច្បាប់ ។

សព​ត្រូវ​បាន​សមត្ថកិច្ច​ដឹក​តាម​រថយន្ត​មក​កាន់​លំនៅ​ឋាន​ក្នុងភូមិ​ទី​៦ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ