ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្តី​កំណាច​វ៉ៃ​ប្រពន្ធ​រហូត​សន្លប់ ដឹងខ្លួន​វិញ​រក​វ៉ៃ​ទៀត

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ។ បុរស​រូប​នេះ ឈ្មោះ ខឿន សេង​លាង…

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​បាន​ចាប់​ឃាត់ខ្លួន​បុរស​ម្នាក់ ក្នុង​ករណី​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ។ បុរស​រូប​នេះ ឈ្មោះ ខឿន សេង​លាង អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ស្គា​ស្រុក ឃុំ​ព្នៅ​ទី​២ ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង និង​ត្រូវ​បាន​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៦​ល្ងាច ថ្ងៃ​ទី​៣ ឧសភា នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្នៅ​ទី​២​។

យោង​តាម អាជ្ញាធរ​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​កើតហេតុ​នោះ​ជន​បង្ក បាន​ផឹកស្រា​ស្រវឹង​ទាំង​ព្រឹក ហើយ​បាន​រករឿង​ជេរ​បញ្ចោ និង​វាយ​ប្រពន្ធ​ឈ្មោះ កុ​ល រ​ដ្ឋា អាយុ​២៧​ឆ្នាំ រហូត​ដល់​សន្លប់ ហើយ​ក៏​ចេញ​ទៅ​បាត់​។ លុះ​ថ្ងៃរសៀល​បន្តិច​ប្រពន្ធ​ដឹងខ្លួន​វិញ​ធ្វើការ​ក្នុងផ្ទះ​ធម្មតា រហូត​ដល់​ម៉ោង​៤​និង​៣០​នាទី​ល្ងាច ពេល​ជន​បង្ក​ត្រឡប់​មក​ផ្ទះ​វិញ​ឃើញ​ប្រពន្ធ​ក៏​ស្ទុះ​ទៅ​រក​វាយ​ទៀត តែ​ត្រូវ​បាន​អ្នក​ជិតខាង និង​លោក​មេ​ភូមិ​ជួយ​អន្តរា​គម​ទាន់ ហើយ​ក៏​រំដោះ​យក​ស្ត្រី​ជា​ប្រពន្ធ​អោយ​បងប្អូន​នាំ​គេចខ្លួន​ទៅ​ស្រុក​កំណើត​នៅ​ឯ​ស្រុក​បាភ្នំ​វិញ​៕

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ