ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ដេក​ស្លា.ប់​តាម​ផ្លូវ​តែ​ម្នាក់ឯង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​មិនដឹង​ពី​មូលហេតុ និង​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ចោមរោម​មើល​យ៉ាង​កកកុញ​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ឧសភា នៅ​ចំណុច​ផ្លូវ​ទំនប់​ពោធិ​បុរី​ដែល​ស្ថិត​ក្នុងភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង…

ខេត្តព្រៃវែង ៖ សព​ស្ត្រី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេក​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយ​មិនដឹង​ពី​មូលហេតុ និង​បាន​បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ចោមរោម​មើល​យ៉ាង​កកកុញ​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃ​ទី​៣ ឧសភា នៅ​ចំណុច​ផ្លូវ​ទំនប់​ពោធិ​បុរី​ដែល​ស្ថិត​ក្នុងភូមិ​ក្រាំង​តា​យ៉ង ឃុំ​ក្រាំង​តា​យ៉ង ស្រុក​ពាម​ជរ ខេត្តព្រៃវែង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ឈ្មោះ អ៊ួ​ន ស៊ុត ភេទ​ស្រី អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

សមត្ថកិច្ច​ឃុំ​ក្រាំង​តា​យ៉ង​បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​៣​និង​១០​នាទី​រសៀល​ថ្ងៃ​ទី​៣ ឧសភា ក្រោយ​ពី​ប្រជា​ការពារ​ឈ្មោះ យ៉ុ​ង ហ៊ា​ប បាន​រាយការណ៍​ថា មាន​មនុស្ស​ដេក​ស្លាប់​នៅ​ចំណុច​ទំនប់​ពោធិ​បូ​រី សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សព ទើប​សន្និដ្ឋាន​ថា ស្ត្រី​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់គរ ហើយ​ពេល​កើតហេតុ​គ្មាន​អ្នក​ណា​បានឃើញ និង​ជួយ​គាត់​ទាន់​ទើប​បណ្តាល​អោយ​ស្លាប់​បែប​នេះ​។

ក្រោយ​ពី​ពិនិត្យ​សព​រួច សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ល្ងាច​ថ្ងៃ​កើតហេតុ​នោះ​តែ​ម្តង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ