ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមមន្ត្រីទាំង​១៨នាក់នេះ ត្រូវឃាត់ខ្លួនជាបន្ទាន់…!

5 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិរក្ស​សត្វព្រៃ ព្រៃ​​ឈើ​កម្ពុជា​១៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ដាក់​កុងត្រូលជជុះ ជំរិត​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ដឹកអុស​និង​ដឹកឈើ​ធ្វើ​ផ្ទះ ។…

ខេត្តពោធិ៍សាត់ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មន្ត្រី​អង្គការ​ការពារ​បរិស្ថាន និង​អភិរក្ស​សត្វព្រៃ ព្រៃ​​ឈើ​កម្ពុជា​១៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ស្រុក​វាល​វែង​និង​ស្រុក​ភ្នំក្រវាញ​ឃាត់ខ្លួន ពាក់ព័ន្ធ​ករណី​ដាក់​កុងត្រូលជជុះ ជំរិត​ទា​លុយ​ពី​ប្រជាពលរដ្ឋ​ដឹកអុស​និង​ដឹកឈើ​ធ្វើ​ផ្ទះ ។ ការ​ឃាត់ខ្លួន​ធ្វើ​ឡើង​កាលពី​យប់​ថ្ងៃ​ទី​០២ មេ​សា ស្ថិត​ត្រង់​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៥ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៦២ ក្នុងភូមិ​ស្ទឹង​ថ្មី ឃុំ​ប្រមោយ ស្រុក​វាល​វែង ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​កម្លាំង​ទទួល​បាន​បទបញ្ជា​ភ្លាម កម្លាំង​បាន​ចុះ​ទៅ​បង្ក្រាប​ជា​បន្ទាន់ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​មនុស្ស​បាន​ចំនួន​១៤​នាក់ នាំ​មក​សាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ។​ ដោយ​ឡែក ក្នុង​ថ្ងៃ​ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​នគរបាល​ស្រុក​ភ្នំក្រវាញ ក៏​បាន​ឃាត់​៣​នាក់​ទៀត ដែល​ធ្វើ​សកម្ម​ភាព​នៅ​ស្រុក​ភ្នំក្រវាញ សរុប​គឺ​នា​ប​១៧​នាក់ ។

ប្រភព​បន្ត​ថា បន្ទាប់​ពី​សួរនាំ​ទើប​ដឹង​ថា ពួក​គេ​ជា​បុគ្គលិក​អង្គការក្រៅរដ្ឋាភិបាល ដែល​មានឈ្មោះ
ថា «​អង្គការ​ការពារ​បរិស្ថាន និង​អភិរក្ស​សត្វព្រៃ ព្រៃឈើ​កម្ពុជា​» ដែល​ធ្វើ​សកម្មភាព​២៤​ខេត្ត​ក្រុង ប៉ុន្តែ​នៅ​ពេល​ត្រួតពិនិត្យ ពុំ​ឃើញ​មាន​ឯកសារ​អ្វី​បង្ហាញ​នោះ​ទេ ។

ព័ត៌មាន​ល​ម្អឹ​ត​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ