ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេញពី​ញុំ​ា​ការ​គេ​ហើយ​បាន​ដើរ​ត្រឡប់​ទៅ​ផ្ទះ​បែរជា​ជួប​រឿង​បែប​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ចេញពី​ហូប​ការ​បាន​ដើរ​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ស្ត្រី​រូប​នោះ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទល់មុខ និង​មន្ទី​ពហុ​ព្យាបាល…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ចំណាស់​ម្នាក់​ចេញពី​ហូប​ការ​បាន​ដើរ​ឆ្លងផ្លូវ​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ត្រូវ​នារី​វ័យក្មេង​ម្នាក់​បាន​ជិះ​ម៉ូតូ​គេច​ពី​រថយន្ត​ជ្រុល​ទៅ​បុក​បណ្តាល​ឲ្យ​ស្ត្រី​រូប​នោះ​រង​របួសធ្ងន់ កាលពី​វេលា​ម៉ោង​១០​យប់ ថ្ងៃ​ទី​៣ ខែឧសភា ឆ្នាំ​២០១៨ ទល់មុខ និង​មន្ទី​ពហុ​ព្យាបាល ហុង​អ៊ិ​ន ផ្លូវ​មុនី​រ៉េ​ត សង្កាត់​បឹង​សាឡា​ង ខណ្ឌទួលគោក ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​ស្ត្រី​ចំណាស់​ម្នាក់​ចេញពី​ញុំ​ា​ការ​បាន​ដើរ​ឆ្លងកាត់​ទទឹង​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ខណៈ​ពេល​ដើរ​ឆ្លង​ដល់​ពាក់​កណ្តាលផ្លូវ ក៏​ស្រាប់តែ​មាន​នារី​វ័យក្មេង​ម្នាក់ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង សេ​៩០ ពណ៌​ទឹកប៊ិច ពាក់​ស្លាក​លេខ កណ្តាល​1H -8222 ធ្វើ​ដំណើរ​តាម​ផ្លូវ​ព្រះ​មុនី​រ៉េ​ត ក្នុង​ល្បឿន​លឿន រួច​ហើយ​បាន​គេច នឹង​រថយន្ត​មិន​ចាំ​ម៉ាក​១​គ្រឿង ដែល​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា ក៏​ជ្រុល​ទៅ​បុក​នឹង​ស្ត្រី​ដែល​កំពុង​តែ​ដើរ​ឆ្លងផ្លូវ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ស្ត្រី​រូប​នោះ​ដួល​បោក​ក្បាល​ទៅ​ថ្នល់​ហូរ​ឈាម​សន្លប់​ស្តូកស្តឹង ។ ភ្លាម​នោះ​ដែរ ជន​រង​គ្រោះ​ត្រូវ​បាន​រថយន្ត​សង្គ្រោះ​ជួយ​មក​ដឹក​យក​ទៅ​សង្គ្រោះ នៅ​មន្ទីរ​ពហុ​ព្យាបាល ហុង​អ៊ិ​ន ។

ដោយឡែក​ខាង​ម៉ូតូ​បង្ក​វិញ អ្នក​បើក​ម៉ូតូ​រង​របួស​ដាច់​មុខ និងរ​លាត់ដៃរ​លាត់ជើង​តិចតួច ត្រូវ​បាន​ក្រុម​គ្រួ​សារបាន​មក​ដឹក​ព្យាបាល​របួស​នៅ​មន្ទីរពេទ្យ ចំណែក​ម៉ូតូ​រង​ការ​ខូចខាត បែក​ស្តុ​ប​ខាងឆ្វេង បន្តិចបន្តួច ។

បើ​តាម​សម្តី​បងប្អូន​ស្ត្រី​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ទើបតែ​ចេញ​មក​ពី​ហូប​ការ​បងប្អូន ហើយ​ត្រូវ​បាន​បងប្អូន​ដឹក​តាម​រថយន្ត​ជូន​មក​ផ្ទះ តែ​ដាក់​នៅ​ផ្លូវ​ខាងស្តាំ​ដៃ ឲ្យ​ស្ត្រី​រង​គ្រោះ​ដើរ​ឆ្លងផ្លូវ​ទៅ​ផ្ទះ ទើប​ជួប​គ្រោះថ្នាក់​បែប​នេះ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បាន​ចុះ​ទៅ​កន្លែង​កើតហេតុ រួច​ហើយ​ក៏​បាន​ធ្វើការ​វាស់វែង​យក​ម៉ូតូ​ទៅ​រក្សារ​ទុក​នៅ​អធិការដ្ឋាន​ខណ្ឌទួលគោក ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ