ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លា.ប់​២នាក់ និង​របួស​ជា​ច្រើន​នាក់ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​២​នាក់​បាន​ស្លាប់ និង​ជាង​១០​នាក់​រង​របួសធ្ងន់​ស្រាល ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ កាលពី​វេលា​ម៉ោង​ជិត​០១​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ២០១៨ ។…

ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា យ៉ាង​ហោច​ណាស់​ពលករ​ខ្មែរ​២​នាក់​បាន​ស្លាប់ និង​ជាង​១០​នាក់​រង​របួសធ្ងន់​ស្រាល ដោយសា​គ្រោះថ្នាក់​ចរាចរណ៍​លើ​ទឹកដី​ថៃ​នៅ​ខេត្ត​ឆាក់​ឆឺ​ន​សៅ កាលពី​វេលា​ម៉ោង​ជិត​០១​ទាប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​០២ ខែឧសភា ២០១៨ ។

អ្នក​ស្លាប់​ក្នុង​ហេតុការណ៍ខាងលើ​ទាំង​២​នាក់ ដែល​ម្នាក់​ឈ្មោះ ដុ​ង គ្រាក់ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ទី​លំ​នៅភូមិ​គ្រើល ឃុំ​ព្រៃ​អណ្តូង ស្រុក​មេ​សាង ខេត្តព្រៃវែង និង​ម្នាក់​ឈ្មោះ សោម សត់ ​ភេទ​ប្រុស អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កណ្តោល​ចាស់ ឃុំ​ព្រះ​ដំរី ស្រុក​ស្ទោង ខេត្តកំពង់ធំ ។

បើ​តាម​សាក្សី និង​ជា​ពលករ​ជិះ​រថយន្ត​ជាមួយ​ជន​រង​គ្រោះ​ឈ្មោះ ហ៊ាន ហ៊ី​ន ភេទ​ប្រុស អាយុ​២០​ឆ្នាំ មក​ពី​ភូមិ​ឃុំ​ជាមួយ​ជន​រង​គ្រោះ​ទី​០១ និយាយ​ថា មុន​កើតហេតុ​ខ្លួន និង​ពលករ​សរុប​២៤​នាក់​បាន​ចេញពី​កម្ពុជា​តាម​ច្រករបៀង​មួយ​កន្លែង ក្នុងស្រុក​ម៉ា​ឡៃ​តាម​រយៈ​មេខ្យល់​ឆ្លង​ព្រំដែន​ពេល​យប់ ពេល​ថ្ងៃ​គេ​ឲ្យ​ដេក​ក្នុង​ព្រៃ​លើ​ទឹកដី​ថៃ លុះ​យប់​ទើប​ចេញដំណើរ​តាម​រថយន្ត​ម៉ាក​យី​ហ្គោ​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ថៃ ។

ក្រុម​ពលករ​បន្ត​ថា មុន​ហេតុ​ការ​កើតឡើង​ដោយសារ​មាន​សមត្ថកិច្ច​ថៃ​តាម​កាក់ តែ​អ្នកបើកបរ​បន្ថែម​ល្បឿន​បន្ទាប់​ក៏​មាន​សម្លេង​ផ្ទុះអាវុធ សង្ស័យ​បាញ់​បំបែក​កង់​ក្រោយ ទើប​រថយន្ត​ក្រឡាប់​បង្ក​របួស និង​ស្លាប់​រដូករណែល​តែ​ម្តង ។​ ប្រភព​បន្ត​ថា ជន​រង​គ្រោះ​ប្រហែល​១០​នាក់ ត្រូវ​គេ​បញ្ជូន​ទៅ​មន្ទីរពេទ្យ​២​កន្លែង​ផ្សេង​គ្នា ឯ​អ្នក​របួសស្រាល​ខ្លះ​ក៏​រត់គេច​ខ្លួន ។

ដោយឡែក​សព​ពលករ​រង​គ្រោះ​២​នាក់​ខាងលើ ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​មក​ឲ្យ​សាច់ញាតិ​នៅ​យប់​ថ្ងៃ​ទី​៣ តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ហើយ​សាច់ញាតិ​បាន​ជួល​រថយន្ត​ដឹក​បន្ត​ទៅ​លំនៅ​ដ្ឋា​ន​រៀងខ្លួន​ៗ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ។

មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​ថៃ​ម្នាក់​ប្រាប់​តាម​ទូរស័ព្ទ​ថា ករណី​ខាងលើ​ពិតជា​កើត​មាន​មែន ប៉ុន្តែ​រឿង​ក្រឡាប់​រថយន្ត​មក​ពី​មូលហេតុ​អ្វី​នោះ​លោក​មិន​បានដឹង​ច្បាស់​ទេ ព្រោះ​សួរ​លម្អិត​ពី​សាច់ញាតិ​មិន​បាន​ដោយ​ម្នាក់​ៗ​រវល់​យំសោក​បោក​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ