ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្លោះ​ក្នុង​គ្រួសារ​ប្រហារជីវិត​ដុត​ខ្លួនឯង ស្លា.ប់​ទាំង​ខ្លួន​ឆេះ​ទាំង​ផ្ទះ​អស់ទាំងទ្រព្យ

5 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ ហើយ​ឆេះ​ទាំង​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ទៀត ដោយសារ​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួសារ កាលពី​វេលា​ម៉ោង​៨ ណិ​ង​៤០​នាទី​យប់ ថ្ងៃ​ទី​៣…

ខេត្តបាត់ដំបង ៖ យោង​តាម​សេចក្ដីរាយការណ៍​បឋម​របស់​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ ហើយ​ឆេះ​ទាំង​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​ទៀត ដោយសារ​ផ្ទុះ​ជម្លោះ​ក្នុង​គ្រួសារ កាលពី​វេលា​ម៉ោង​៨ ណិ​ង​៤០​នាទី​យប់ ថ្ងៃ​ទី​៣ ឧសភា​នេះ នៅ​ចំណុច​ភូមិ​បាយដំរាំ ឃុំ​ឈើរ​ទាល ស្រុក​បាណ​ន់​។ បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា បុរស​ដែល​ចាក់​សាំង​ដុត​ខ្លួនឯង​រហូត​ឆេះ​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​នេះ​ឈ្មោះ ភ្លឿ​ន ទិ​ត្យ អាយុ​៣៨​ឆ្នាំ ដែល​មានមុខរ​បលក់​គ្រឿងទេស​។

សមត្ថកិច្ច​បាន​ផ្ដល់​ព័ត៌មាន​ជាបឋម​ថា បុរស​ជា​ប្ដី​ទំនងជា​ស្រវឹងស្រា​ផង ហើយ​បាន​ឈ្លោះប្រកែក​ជាមួយ​ប្រពន្ធ​រហូត​ឈាន​ដល់​ការ​ចាក់​សាំង​ដុត​សម្លាប់​ខ្លួនឯង​នៅ​ក្នុងផ្ទះ ឆេះ​ទាំង​ផ្ទះ និង​ទ្រព្យសម្បត្តិ​អស់​គ្មាន​សល់​។ ប៉ុន្តែ​ពេល​នេះ សមត្ថកិច្ច និង​ក្រុម​រថយន្ត​ពន្លត់អគ្គីភ័យ​កំពុង​ជួយ​ពន្លត់​គ្រោះ​អគ្គិភ័យ​នេះ តែ​មិនដឹង​អំពី​ទំហំ​នៃ​ការ​ខូចខាត​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ