ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​ស្ត្រី​ម្នាក់​រឿង​ចេញ​សែក​ស្អុយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់​លោក អ៊ី…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រាជធានី​ភ្នំពេញ ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២ ឧសភា ២០១៨ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​របស់​លោក អ៊ី ថាវរៈ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណី​ចេញ​មូល​ប្ប​ទា​នប​ត្រ​អត់​សាច់ប្រាក់ (​សែក​ស្អុយ​) លើ​ទឹកប្រាក់​ចំនួន ៤.០០០ ដុល្លារ​អា​មេ​រិ​ក​។ ស្ត្រី​ជាប់​សង្ស័យ​ឈ្មោះ សួ​ស សិលា អាយុ​៤៤​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៥០ ផ្លូវ​លេខ​១០១ ភូមិ​.​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​លេខ​១៩៦ ត​.​ង​ធន ចុះ​ថ្ងៃ​ទី​២៣ មីនា ២០១៨ របស់​ចៅក្រម​ស៊ើបសួរ​បាន​បញ្ជាក់​ថា ស្ត្រី​ឈ្មោះ សួ​ស សិលា ជាប់ចោទ​ពី​បទ​.​ចេញ​មូល​ប្ប​ទា​នប​ត្រ គ្មាន​សាច់ប្រាក់ ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​០៧ កញ្ញា ២០១៣ បទល្មើស​នេះ​ដែល​ត្រូវ ផ្តន្ទាទោស​តាម​បញ្ញត្ត​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​ជួញដូរ​បាន និង​ប្រតិបត្តិការ​ទូទាត់​សង​ប្រាក់​។ បង្គាប់​ទៅ​សមត្ថកិច្ច​ឲ្យ​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ព្រៃ​ស​(​ម​១) ជា​បណ្តោះអាសន្ន រហូត​ដល់​មាន​សេចក្តីសម្រេច​ផ្សេង​។ ក្រោយ​ពី​ចាប់ខ្លួន​ស្ត្រី​ជាប់​សង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច នាំ​ទៅ​ជូន​ចៅក្រម​ស៊ើបសួរ តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន និង​ឃុំខ្លួន​នោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ