ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហា​រន្ធត់​! ឪពុក​ចិត្ត​អប្រិយ​បោះ​កូន​ពីលើ​ស្ពាន​អាកាស

5 ឆ្នាំ មុន

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ Chengdu ដោយសារ​តែ​ទ​ង្វើ​នឹក​ស្មាន​មិន​ដល់​របស់​ខ្លួន​។ នៅ​ថ្ងៃអាទិត្យ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ បុរស​ម្នាក់​នោះ​បាន​បោះ​កូនប្រុស​អាយុ​៧​ឆ្នាំ…

ចិន ៖ តាម​ប្រភព​ព័ត៌មាន Medium បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវ​នៅ Chengdu ដោយសារ​តែ​ទ​ង្វើ​នឹក​ស្មាន​មិន​ដល់​របស់​ខ្លួន​។ នៅ​ថ្ងៃអាទិត្យ​កន្លង​ផុត​ទៅ​ថ្មី​ៗ​នេះ បុរស​ម្នាក់​នោះ​បាន​បោះ​កូនប្រុស​អាយុ​៧​ឆ្នាំ ចុះ​ពីលើ​ស្ពាន​អាកាស​ឆ្លងកាត់​ទទឹង​ផ្លូវ បណ្តាល​ឲ្យ​ស្លាប់​បាត់បង់​ជីវិត​។

បុរស​ម្នាក់​ត្រកូល ជាំ​ង (Jiang) បាន​ជិះ​រថយន្តក្រុង​ជាមួយនឹង​កូនប្រុស​អាយុ​៧​ឆ្នាំ ពី​ផ្ទះ​របស់​ខ្លួន​នៅ​ជិត​ទីក្រុង Chengdu កាលពី​ថ្ងៃអាទិត្យ​។ មក​ដល់ Chengdu ភ្លាម គាត់​បាន​ឡើង​លើ​ស្ពាន​អាកាស​ឆ្លងកាត់​ថ្នល់​ជាមួយនឹង​កូនប្រុស​អាយុ​៧​ឆ្នាំ ហើយ​ចាប់​បោះ​ចុះ​មក​លើ​ថ្នល់​។

នៅ​ពេល​ក្មេង​ប្រុស​ម្នាក់​នោះ​ធ្លាក់​មក​លើ​ថ្នល់​ភ្លាម រូបគេ​ត្រូវ​បាន​រថយន្ត​បុក ហើយ​ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។ តែ​គ្រូពេទ្យ​មិន​អាច​ជួយ​សង្គ្រោះ​ឲ្យ​រួច​ពី​សេចក្តីស្លាប់​បាន​ឡើយ​។

នៅ​ពេល​នេះ Jiang អាយុ​៣២​ឆ្នាំ ត្រូវ​បាន​ចាប់ខ្លួន​។ សមាជិកគ្រួសារ​របស់​គាត់ បាន​បង្ហើប​ថា គាត់​ចេះ​តែ​ធ្វើ​អ្វី​ប្លែក​ៗ ក្រោយ​ពី​លែងប្រពន្ធ​រួច​មក​។ តែ​ពួក​គេ​នឹក​មិន​ស្មាន​ដល់​ថា គាត់​ហ៊ាន​ធ្វើ​ដល់​ថ្នាក់​បែប​នេះ​សោះ​ចំពោះ​កូនប្រុស​របស់​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ