ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដងទង់​បុរាណ​អាយុកាល​ជាង​១​ពាន់​ឆ្នាំ ប្រជាពលរដ្ឋ​ជឿ​ថា មាន​បារមី​សក្តិ​សិទ្ធ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ដើមឈើ​មួយ​ដើម​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ត្រូវ​បាន អ្នក​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង កាលពី​ជាង​៥​ឆ្នាំ​មុន​មាន​ជំនឿ​មាន​បារមី​សក្តិ​សិទ្ធិ ហើយ​នាំ​គ្នា​គោរព​បូជា​រហូត​ដល់​សព្វថ្ងៃ​។ បច្ចុប្បន្ន​ដើមឈើ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​ជឿ​ថា ជា​ដងទង់…

ខេត្តកំពង់ឆ្នាំង ៖ ដើមឈើ​មួយ​ដើម​មាន​អាយុកាល​រាប់​ពាន់​ឆ្នាំ​ត្រូវ​បាន អ្នក​ភូមិ​សំរោង​សែន ឃុំ​សំរោង​សែន ស្រុក​កំពង់លែង កាលពី​ជាង​៥​ឆ្នាំ​មុន​មាន​ជំនឿ​មាន​បារមី​សក្តិ​សិទ្ធិ ហើយ​នាំ​គ្នា​គោរព​បូជា​រហូត​ដល់​សព្វថ្ងៃ​។ បច្ចុប្បន្ន​ដើមឈើ​នេះ​ត្រូវ​ប្រជាពលរដ្ឋ​ជឿ​ថា ជា​ដងទង់ តែ​ខ្លះ​ថា ជា​ដងក្តោង​សំពៅ​នោះ កំពុង​រក្សា​ទុក នៅ​ក្នុង​វត្ត​សំរោង​សែន។

ចៅអធិការ​វត្ត​សំរោង​សែន​ព្រះ​នាម យឺន យ៉ា​ន់ ព្រះ​ជន្ម​២៨​ព្រះ​វស្សា មាន​ថេរ​ដិ​កា​ថា ព្រះ​​អង្គ​ទើប​មក​កាន់​វត្ត​សំរោង​សែន​នេះ​ជាង​៣​ឆ្នាំ​ប៉ុណ្ណោះ មិនសូវ​ដឹង​ពី​ប្រវត្តិ​ដើមឈើ​មួយ​នោះ​ទេ គ្រាន់តែ​ដឹង​ថា សព្វថ្ងៃ​មាន​ប្រជាពលរដ្ឋ​មក​គោរព​បូជា និង​បែរបន់​តាម​ជំនឿ ហើយ​ខ្លះ​ថា សក្តិ​សិទ្ធិ ហើយ​ក៏​បាន​មក​ថ្វាយ​ភ្លេងពិណពាទ្យ ដើម្បី​លា​មាត់​លា​.​ក។ ចំពោះ​ដើមឈើ​នោះ ព្រះ​អង្គ​ថា មិនដឹង​ជាដើម​អ្វី និង​ជា​អ្វី​នោះ​ទេ តែ​ឮ​អ្នកស្រុក​ថា ជាដើម​ថ្កុ​លមាស ខ្លះ​ថា ជា​ដងក្តោង​សំពៅ ហើយ​ខ្លះ​ថា ជា​ដងទង់ និង​ខ្លះ​ទៀត​ថា មាន​ប្រវែង​ជាង​៣០​ម៉ែត្រ មិន​ប្រាកដ​ថា ជា​អ្វី​ឱ្យ​ច្បាស់​នោះ​ទេ ។

ដោយឡែក​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ​ខេត្ត​បញ្ជាក់​ថា ដើម​ឈើ​នោះ​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​បឹង​ធំ​មួយ​នៅ​ភូមិ​សំរោង​សែន​កាលពី​ជាង​៥​ឆ្នាំ​មុន កាល​ណោះ​បន្ទាប់​ពី​ក្តៅ​ខ្លាំង​បឹងបួរ​បាន​រីង​គោក​អស់ ហើយ​ប្រជាពលរដ្ឋ​ពេល​ជីកដី​ក្នុង​បឹង​នោះ​ក៏​ប្រទះ​ឃើញ​ដើមឈើ​នោះ​មាន​ប្រវែង​៣៣​ម៉ែត្រ រួច​យក​មក​រក្ស​ទុក​ក្នុង​វត្ត​។

ក្រោយមក​ស្រាវជ្រាវ​ដឹង​ថា ដើមឈើ​នោះ គឺជា​ដងទង់ ព្រោះ​ខ្មែរ​យើង​កាល​ជំនាន់​នោះ​ពេល​មាន​ជំនឿ​លើ​អ្វីមួយ​តែងតែ​បែរបន់​នៅ​គល់​ដងទង់​នោះ គេ​ឃើញ​បំណែក​កុលា​ល​ភា​ជ​ជា​ច្រើន មាន​ន័យ​ថា ជា​កន្លែង​សក្ការៈបូជា​ដែល​ខ្មែរ​យើង​ជឿ​ថា​ជា​បារមី​សក្តិ​សិទ្ធិ ម្យ៉ាងវិញទៀត​ដងទង់​ដែល​មាន​ទំហំ​ធំ និង​វែង​បែប​នេះ រួម​ទាំង​ភស្តុ​តាង​ដែល​នៅ​និង​គល់​ដងទង់​នោះ​ផង គឺ​បញ្ជាក់​ថា របស់​ទាំងនោះ​មិន​អាច​រសាត់​មក​ពី​ឆ្ងាយ​ណា​ទេ មាន​កន្លែង​ណា​នៅ​កន្លែង​នោះ ។ លោក​ក៏​បាន​បញ្ជាក់​ថា ដើមឈើ​ដែល​យើង​សន្មត់​ថា ជា​ដងទង់​នោះ គឺជា​ដើមឈើ​ទាល​មិនមែន​ដើម​ថ្កុ​លមាស​អី​នោះ​ទេ ហើយ​ក៏​មិនមែន​ជា​ដងក្តោង​សំពៅ​អី​នោះ​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ