ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពីរ​នាក់​បងប្អូន​កា.ប់​គ្នា​យ៉ាង​សាហា.វ​ព្រោះ​រឿង​ទិញ​ស្រា​ថែម

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ស្រុក​ពាម​ជរ​បាន​ចាប់​ឃាត់​យុវជន​ម្នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់​ទៀត ដែល​ត្រូវជា​ប្អូនជីដូនមួយ បណ្តាល​អោយរ​ងរ​បួស​ចំនួន​២​កន្លែង​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២…

ខេត្តព្រៃវែង ៖ សមត្ថកិច្ច​ស្រុក​ពាម​ជរ​បាន​ចាប់​ឃាត់​យុវជន​ម្នាក់ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត បន្ទាប់​ពី​យុវជន​រូប​នោះ​បាន​ធ្វើ​សកម្មភាព​កាប់​ប្រហារ​ទៅ​លើ​យុវជន​ម្នាក់​ទៀត ដែល​ត្រូវជា​ប្អូនជីដូនមួយ បណ្តាល​អោយរ​ងរ​បួស​ចំនួន​២​កន្លែង​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ឧសភា នៅ ចំណុច​ភូមិ​ឈើទាល ឃុំ​ឫស្សីស្រុក ស្រុក​ពាម​ជរ ខេត្តព្រៃវែង ដែល​ជន​រង​គ្រោះ ឈ្មោះ ជឹ​ង រិ​ទ្ធី ភេទ​ប្រុស អាយុ​២២​ឆ្នាំ ចំណែក​ជន​បង្ក​ឈ្មោះ ជឹ​ង ឌុ​យ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ អ្នក​ទាំង​២​មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

លោក​វរៈសេនីយ៍ទោ ជា ហេង អធិការ​នគរបាល​ស្រុក​ពាម​ជរ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ និង​ជន​បង្ក ព្រមទាំង​បងប្អូន​២-៣​នាក់​ទៀត​បាន​ផឹកស៊ី​ជាមួយ​គ្នា​តាំងពី​ក្បាល​ព្រលប់ លុះ​ពេល​ផឹក
យូរ​ៗ​ទៅ អ្នក​ផ្សេង​គេ​ស្រវឹង​ក៏​នាំ​គ្នា​ទៅ​ដេក​អស់ នៅ​សល់​តែ​ជន​បង្ក​និង​ជន​រង​គ្រោះ ដែល​ជា​បងប្អូន​ជីដូនមួយ​នឹង​គ្នា​នៅ​ផឹក​បន្ត​។

លោក​អធិការ​បញ្ជាក់​ទៀត​ថា លុះ​ផឹក​បាន​មួយសន្ទុះ គឺ​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ក៏​អស់​ស្រា​លែង​មានអី​ផឹក​បន្ត​ទៀត ហើយ​ជន​រង​គ្រោះ និង​ជន​បង្ក​បាន​ប្រកែក​គ្នា​រឿង​ទៅ​ទិញ​ស្រា​ថែម​យក​មក​ផឹក​ទៀត ប៉ុន្តែ​អ្នក​ទាំង​២​សុទ្ធតែ​ប្រកែក​មិន​ទៅ​ទិញ​រៀង​ៗ​ខ្លួន លុះ​ពេល​ប្រកែក​គ្នា​យូរ​ៗ​ទៅ ក៏​កើត​ទៅ​ជា​ទំនាស់ ហើយ​ក៏​ឈាន​ដល់​ការ​ប្រើ​អំពើ​ហិង្សា ដោយ​ជន​បង្ក​ឈ្មោះ ជឹ​ង ឌុ​យ បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ជន​រង​គ្រោះ ជឹ​ង រិ​ទ្ធី ត្រូវ​ចំ​គល់​ក​ចំនួន​២​កន្លែង​បណ្តាល​អោយ​ដាច់​រយះ ហូរ​ឈាម​ពេញ​ខ្លួន​។

ក្រោយ​ពី​កើតហេតុ​ភ្លាម ក៏​មានការ​ភ្ញាក់ផ្អើល​ដល់​បងប្អូន​ជិតខាង​នាំ​គ្នា​ចេញ​មក​ចាប់​ឃាត់ និង​រាយការណ៍​ដល់​សមត្ថកិច្ច ចុះ​ទៅ​ឃាត់ខ្លួន​ជន​បង្ក​នាំ​យក​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល ចាត់ការ​ទៅ​តាម​និ​តិ​វិធី ចំណែក​ជន​រង​គ្រោះ​ត្រូវ​បាន​គ្រួសារ នាំ​យក​ទៅ​ព្យាបាល​របួស​ភ្លាម​ៗ នៅ​ឯ​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ