ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ហើយចាប់​ទៀត ចាប់​មិន​ចេះ​អស់ ដូច​វែក​ចក​លើ​ទឹក

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​រក្សា​ទុក និង​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជាមួយ​ថ្នាំ​ញៀន​ជាង​២០​កូន​ថង់​តូច ។ ជនសង្ស័យ​ទាំង​២​រួម​មាន​ទី​១-​ឈ្មោះ យ៉ែ​ម ឈាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ…

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​រក្សា​ទុក និង​ជួញដូរ​ថ្នាំ​ញៀន​ចំនួន​២​នាក់​ត្រូវ​បាន​កម្លាំង​ជំនាញ​ផ្នែក​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ជាមួយ​ថ្នាំ​ញៀន​ជាង​២០​កូន​ថង់​តូច ។

ប្រភពរូបភាព ៖ សមត្ថកិច្ច

ជនសង្ស័យ​ទាំង​២​រួម​មាន​ទី​១-​ឈ្មោះ យ៉ែ​ម ឈាង ភេទ​ប្រុស អាយុ​៣២​ឆ្នាំ (​រក្សា​ទុក​ចែកចាយ​) ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត និង​ទី​២-​ឈ្មោះ រស់ ឆៃ​លាង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ស្នាក់​នៅ​ភូមិ​ប៉ោយ​ប៉ែ​ត សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត (​ជួញដូរ​) ។ ទាំង​២​ករណី​ខាងលើ​សមត្ថកិច្ច​ដកហូត​បាន​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សរុប​២១​កូន​ថង់​តូច និង​ជញ្ជីង​ថ្លឹង​១ ។

ប្រភពរូបភាព ៖ សមត្ថកិច្ច

លោក​វរសេនីយ៍ឯក ធិ​ន ស៊ិ​ន​ដេ​ត អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់​ថា ករណី​ទី​១​កើតឡើង​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​មុខ​បន្ទប់​ជួល​មួយ​កន្លែង​ក្រោយ​សាលា​បឋម​សិក្សា​ព្រហ្ម​និមិត្ត ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​២ សង្កាត់​ប៉ោយ​ប៉ែ​ត ឃាត់ខ្លួន​ជនសង្ស័យ​ទី​១​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​១​កូន​ថង់​តូច និង​ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​១ ។

ប្រភពរូបភាព ៖ សមត្ថកិច្ច

លោក​អធិការ​បន្ត​ថា យោង​ចម្លើយ​ជនសង្ស័យ​ទី​១​សមត្ថកិច្ច​បាន​ឈាន​ទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ទី​២​ឈ្មោះ រស់ ឆៃ​លាង នៅ​ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត នៅ​រសៀល​ថ្ងៃ​ទី​១ ខែឧសភា ឆ្នាំ​២០១៨ ដោយ​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​២០​កូន​ថង់​បន្ថែម​ទៀត ។ លោក​អធិការ​បន្ត​ថា ក្រោយ​ធ្វើ​កំណត់ហេតុ​សួរនាំ​រួច​លោក​បាន​ឲ្យ​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ និង​វត្ថុ​តាង​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​រួច​ហើយ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ