ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​បាន​បញ្ចប់​ដោយ​ជោគជ័យ ដែលមាន​ពលរដ្ឋ​ចូលរួមប្រមាណ​ជាង​​២ម៉ឺននាក់​

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តស្វាយរៀង និង​បញ្ចប់​ដោយ​ភាព​ជោគជ័យ​យ៉ាង​អធិកអធម​បំផុត ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុ​នី្ន…

ខេត្តស្វាយរៀង ៖ ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ដែល​បាន​ប្រារព្ធ​ឡើង​នៅ​ខេត្តស្វាយរៀង និង​បញ្ចប់​ដោយ​ភាព​ជោគជ័យ​យ៉ាង​អធិកអធម​បំផុត ក្រោម​ព្រះរាជ​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុ​នី្ន ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មានការ​អ​ញ្ចើ​ញ​ចូលរួម​ពី​សំណាក់​លោក លោក​ជំទាវ អស់លោក លោកស្រី អ្នក​នាង​កញ្ញា ព្រមទាំង​ប្រជាពលរដ្ឋ​នៅ​ទូ​ទាំង​ខេត្តស្វាយរៀង ប្រមាណ​ជាង​២​ម៉ឺន​នាក់ ។

នៅ​ក្នុង​ព្រះរាជ​ពិធី​នេះ​ដែរ បន្ទាប់​ពី​បញ្ចប់​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​បាន​គ្រប់​ចំនួន​៣​ជុំ និង​បាន​ធ្វើ​ពិធី​លែងគោ​ឧសភរាជ​មួយ​នឹម​ឱ្យ​បរិភោគ​អាហារ​ទាំង​ប្រាំពីរ​មុខ ដែល​ក្នុងឆ្នាំនេះ​គោ​ឧសភរាជ បាន​បរិភោគ ស្រូវ និង ពោត ច្រើន​ជាងគេ បន្ទាប់​មក​គឺ​បរិភោគ​សណ្ដែក ដែល​មាន​ន័យ​ថា​ឆ្នាំ​នេះ ដំណាំ​ទាំង​៣​ប្រភេទ​នេះ​នឹង​ទទួល​បាន​ផល​ល្អ​ប្រសើរ ។

បើ​តាម​លោកតា​អាចារ្យ​ប្រចាំ​ព្រះ​បរមរាជវាំង​បាន​ប្រកាស​នៅ​ក្នុង​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​នា​ខេត្តស្វាយរៀង​បានឱ្យ​ដឹង​ថា គោ​ឧសភរាជ​បាន​សោយ​អាហារ​ដូច​ខាងក្រោម ៖

ទី​១-​ស្រូវ អស់​៩៥%, ២-​ពោត អស់​៩៥% និង​៣-​សណ្ដែក​អស់​ប្រហែល ៨០% ។ ដូច្នេះ​ទំនាយ​ទាយ​ថា កសិករ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នៅ​ក្នុងឆ្នាំនេះ ប្រសិនជា​បើ​ដាំ​ដុះ​ផលិតផល​កសិកម្ម​ទាំង​៣​នេះ នឹង​ទទួល​បាន​ផល​ច្រើន​ជាងគេ​។

ជាមួយ​គ្នា​នេះ​ដែរ នៅ​ក្នុងឆ្នាំនេះ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល​ត្រូវ​បាន​ប្រារព្ធ​នៅ​ទី​រួម​ម​ខេត្តស្វាយរៀង​ស្ថិត​ក្នុង​បរិវេណ​វិទ្យាល័យ​ស្វាយ​រៀង នៅ​ភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

ក្នុង​ព្រះរាជ​ពិធី​នេះ​ដែរ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្ដម សីហ​មុ​នី្ន បាន​សព្វ​ព្រះរាជ​ហទ័យ​ត្រាស់​បង្គាប់​អោយ​លោក ម៉ែ​ន វិបុល អភិបាល​ខេត្តស្វាយរៀង ធ្វើ​ជា​ស្តេច​មាឃ និង​លោក​ជំទាវ ឈុ​ន ណា​រី ជា​មា​ហួ ផង​ដែរ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​ថ្ងៃ​៤​រោច ខែ​ពិសាខ រៀង​រាល់​ឆ្នាំ គេ​តែងតែ​ប្រារព្ធ​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដើម្បី​ជា​ពិធី​មង្គល​មួយ ដែល​ព្រះករុណា ព្រះមហាក្សត្រ ចាត់​ទុក​ថា ជា​ការ​ប្រកាស​ថា រដូវ​វប្បមង្គល​បាន​ចូល​មក​ដល់​ហើយ ចាប់ផ្ដើម​ប្រក​ក់​ប្រសិទ្ធី​ដល់​ប្រជា​កសិករ ក្នុង​ការ​ធ្វើស្រែ​ចម្ការ នៅ​រដូវវស្សា​ឲ្យ​ទទួល​បាន​ទិន្នផល​ខ្ពស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ