ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

និស្សិត​ស្រី​រូប​ស្រស់​លក់​ព្រហ្មចារី​បាន​ជាង​១​លាន​ដុល្លារ

5 ឆ្នាំ មុន

តាមប្រភពពីសារព័ត៌មាន «Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ​និស្សិត​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ Jasmine អាយុ​២០​ឆ្នាំ​ បាន​សម្រេចចិត្ត​លក់​ព្រហ្មចារី​របស់​ខ្លួន​តាម​វ៉េបសាយ «Cinderella Escort»…

តាមប្រភពពីសារព័ត៌មាន «Daily Mail» របស់​អង់គ្លេស​ផ្សាយ​ថា ​និស្សិត​ជនជាតិ​បារាំង​ម្នាក់​ឈ្មោះ​ Jasmine អាយុ​២០​ឆ្នាំ​ បាន​សម្រេចចិត្ត​លក់​ព្រហ្មចារី​របស់​ខ្លួន​តាម​វ៉េបសាយ «Cinderella Escort» ។

មាន​ម្ចាស់​ធនាគារ​មួយ​នៅ​សហរដ្ឋអាមេរិក បាន​ចំណាយ​ប្រាក់​ដល់​ទៅ​១,២​លាន​អឺ​រ៉ូ ឬ​១,៤​លាន​ដុល្លារ​ទិញ​ភាព​បរិសុទ្ធ​របស់​នាង​Jasmine ហើយ​នារី​រូប​នេះ​បាន​លង់​ស្នេហ៍​លើ​បុរស​រូប​នោះ ។
អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន​ដេញថ្លៃ​ព្រហ្មចារី​បង្ហើប​ឲ្យ​ដឹង​ថា​ម្ចាស់​ធនាគារ​ជា​មនុស្ស​មាន​រូបរាង​សង្ហា និង​បាន​ទទួល​ជោគជ័យ​លើ​ការងារ​អាច​យកឈ្នះ​លើ​គូប្រជែង​របស់​ខ្លួន​ទាំង​នៅ​អា​មេ​រិ​ក និង​អា​ល្លឺ​ម៉​ង់ ។

ចំណែក​នាង Jasmine ឲ្យ​ដឹង​ថា ​កា​រស​ម្រេ​ចិត្ត​លក់​ភាព​បរិសុទ្ធ​នេះ​ព្រោះ​នាង​ត្រូវការ​រក​ប្រាក់​ដើម្បី​ប្រកប​មុខរបរ​ចិញ្ចឹមជីវិត និង​សម្រាប់​ចំណាយ​លើ​ការ​ដើរ​កម្សាន្ត​នៅ​លើ​ពិភពលោក ។

នាង​និយាយ​ថា «​ខ្ញុំ​មាន​សេចក្ដីសុខ​ដែល​បាន​លក់​ព្រហ្មចារី​របស់​ខ្លួន ខ្ញុំ​បាន​ជួប​អតិថិជន​ដែល​ទិញ​ភាព​បរិសុទ្ធ និង​មាន​ក្តី​រំភើប​បំផុត ។ ខ្ញុំ​ពេញចិត្ត​លើ​រូបគេ​ព្រោះ​គេ​ជា​សុភាពបុរស និង​បាន​ថ្នាក់ថ្នម​ខ្ញុំ​យ៉ាង​ល្អ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ