ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​អាវុធហត្ថ​ខណ្ឌ​ក្របួច​ចោរឆក់​ទូរស័ព្ទ​ដៃ​បាន​ម្នាក់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone 6Plus ដេញ​ក្របួច​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​ប្រទះ​ឃើញ​ជនសង្ស័យ​២​នាក់​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​មួយ​គ្រឿង​ម៉ាក iPhone 6Plus ដេញ​ក្របួច​បាន​ម្នាក់ និង​ម្នាក់​ទៀត​រត់គេច​ខ្លួន​បាត់​ស្រមោល ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២ ខែឧសភា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវ​ព្រះ​មុនី​វង្ស នៅ​ចំណុច​ក្បែរ​នឹង​មន្ទីរពេទ្យ​កាល់​ម៉ែត ស្ថិត​នៅ​ក្នុង​សង្កាត់​ស្រះ​ចក ​ខណ្ឌដូនពេញ ។

ជនសង្ស័យដែលកម្លាំង​អាវុធ​ហត្ថខណ្ឌ​ឃាត់​ខ្លួន​​ឈ្មោះ​សុខ ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា ។

តាម​ប្រភព​ព​ត៌​មាន​ពី​នារី​​រង​គ្រោះ​ឈ្មោះ​ចិន ណា​ប៉ា អាយុ​២៥​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ពោធិ៍​ចិន​តុង សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ទើបតែ​ចេញ​មក​ពី​កោះ​ពេជ្រ​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ម្តុំ​ពោធិ៍​ចិន​តុង ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ប៉ៃលិន 1A-7876 ដំណើរ​មក​តាម​បណ្តោយ​ផ្លូវ​១១០ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​ពេល​បើក​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ក៏​ស្រាប់តែ​លេចមុខ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1A-3698 បើកបរ​ក្នុង​ទិស​ដៅ​ស្រប​ទិស​គ្នា​បាន​ជិះ​មក​ជិតគាត់​​ហើយ​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក iPhone 6Plus ពេល​គាត់​កំពុង​តែ​និយាយ​ជាមួយ​បងប្រុស និង​បំរុង​ជិះ​គេចខ្លួន ប៉ុន្តែ​មាន​រថយន្ត​មួយ​គ្រឿង​មិន​ចាំ​ម៉ាក​ជួយ​ដេញ​តាម​ជនសង្ស័យ​​ ហើយ​​ក៏​កៀរ​ម៉ូតូ​ជ​សង្ស័យ​ឱ្យ​ដួល ​រួច​ចុះ​មក​ឃាត់ខ្លួន​បាន​ម្នាក់​ជា​អ្នក​ឆក់ និង​ម្នាក់​ទៀត​ជា​អ្នក​បើក​ម៉ូតូ​រត់គេច​ខ្លួន​បាត់​ស្រមោល ភ្លាម​ៗ​នោះ​ដែរ កម្លាំង​អាវុធហត្ថ​ខណ្ឌដូនពេញ​បាន​មក​ដល់​ហើយ​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​សួរនាំ ចំណែក​នារី​រង​គ្រោះ​ក៏​បាន​​ប្រាប់​សមត្ថកិច្ច​ថា បុរស​ម្នាក់​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​គឺ​ពិតជា​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​គាត់​ពិតប្រាកដ​មែន ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​បាន​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដើម្បី​អោយ​សមត្ថ​កិច្ចចាត់ការ​ជនសង្ស័យ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ