ឆ្ងល់ណាស់… មុខចឹងសោះចិត្តកាចសាហាវខ្លាំង​ម្ល៉េះ?


ខេត្ត​ត្បូងឃ្មុំ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងលើ​ករណី​ស្ត្រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ត្រូវ​បាន​រំលោភ​រួច​កាច់​.​ក​សម្លាប់​​នោះ ដោយ​ក្រោម​ការស្រាវ​ជ្រាវ​​​របស់​សមត្ថកិច្ច​ជំនាញ​គ្រប់​លំដាប់ថ្នាក់ ក៏​ត្រូវ​បាន​ឃាត់ខ្លួន​ជន​សង្ស័យ​២​នាក់​បងប្អូន តាម​បញ្ជា​របស់​ព្រះ​រាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ដោយ​កំពុងសួរនាំ​និងស៊ើប​អង្កេត​បន្ត​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។

គួរ​បញ្ជាក់​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ​ទី​ន អៃ​សះ អាយុ​២៤​ឆ្នាំ (​មាន​ផ្ទៃពោះ​៣​ខែ​) ជា​ជនជាតិ​ខ្មែរ​-​អ៊ិ​ស្លា​ម មាន​ទីលំនៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ចម្ការពោត​មួយ​កន្លែង​ជាប់​មាត់​ទន្លេមេគង្គ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​ស្ត្រី​រង​គ្រោះ​នោះ​ទេ ។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត​ទទួល​ផែន​ព្រហ្មទណ្ឌ​ប្រាប់​ឱ្យ​ដឹង កាល
ពី​រសៀល​ថ្ងៃ​ទី​០២ ឧសភា ថា ជនសង្ស័យ​ពីរ​នាក់​បងប្អូន​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ សុះ ស្មី​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ខ្មែរ​-​អ៊ិ​ស្លា​ម ២-​ឈ្មោះ សុះ ហា​រើស ហៅ​ទី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​ជា​ប្អូន​) រស់​នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​។

ទាក់ទិន​ករណី​នេះ សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន​រហូត​ឈាន​ដល់​ទៅ​កំណត់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យ និង​បាន​ឃាត់ខ្លួន​បន្តបន្ទាប់​បាន​ចំនួន​ពីរ​នាក់​បងប្អូន​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរ​បាល​ស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ និង​បាន​បំពេញ​សំណុំ​បែបបទ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ