ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បង្ហាញមុខ​ឃាតក​២​នាក់​បងប្អូន ដែល​សម្លា.ប់​ស្ត្រី​មាន​ផ្ទៃ​ពោះ

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​ជំនាញ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នោះ ឃាតក​២​នាក់ បងប្អូន​បាន​ចាប់ខ្លួន​តាម​បញ្ជា​របស់​លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​បាន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​។ ដោយ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម…

ខេត្ត​ត្បូងឃ្មុំ ៖ ក្រោម​ការ​ស្រាវជ្រាវ​របស់​ជំនាញ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​នោះ ឃាតក​២​នាក់
បងប្អូន​បាន​ចាប់ខ្លួន​តាម​បញ្ជា​របស់​លោក ហៀ​ង សុភ​ក្រ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ហើយ​បាន​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ​។ ដោយ​បាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម លើ​ស្ត្រី​មាន​ផ្ទៃពោះ​៣​ខែ ជា​ជនជាតិ​ខ្មែរឥស្លាម ឈ្មោះ ទី​ន អៃ​សះ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​ព្រែក​តូច ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ គឺ​សម្លាប់​បំបិទមាត់​នៅ​ក្នុង​ចម្ការពោត​មួយ​កន្លែង​ជាប់មាត់​ទន្លេមេគង្គ នៅ​មិន​ឆ្ងាយ​ពី​ផ្ទះ​អ្នក​ស្លាប់​។ លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ទទួល​ផែន​ព្រហ្មទណ្ឌ ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​០២ ឧសភា​ថា ជនសង្ស័យ​ពីរ​នាក់​បងប្អូន ដែល​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​នោះ​មាន ១-​ឈ្មោះ សុះ ស្មី​ន ភេទ​ស្រី អាយុ​២៩​ឆ្នាំ ខ្មែរឥស្លាម ២-​ឈ្មោះ សុះ ហា​រើស ហៅ​ទី​ន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជា​ប្អូន រស់នៅ​ភូមិ​ព្រែក​តូច ឃុំ​ជី​រោ​ទិ៍​ទី​១ ស្រុក​ត្បូងឃ្មុំ​។

លោក​ឧត្តមសេនីយ៍ត្រី ប្រាក់ ប៊ុ​ន​ណុ​ន ស្នងការ​រង​នគរបាល​ខេត្ត ប្រាប់​បន្ត​ថា អំពើ​ឃាតកម្ម​នេះ​កើតឡើង​នៅ​យប់​ថ្ងៃ​ទី​៣០ មេ​សា ២០១៨ ដោយ​សព​ត្រូវ​បាន​គេ​រំលោភ​សេពសន្ថវៈ រួច​មួល​បំបាក់​ក​សម្លាប់​ចោល​ក្នុង​ចម្ការពោត​របស់​បុរស​ម្នាក់​ឈ្មោះ ពិន ញ៉ ភេទ​ប្រុស អាយុ​៦៧​ឆ្នាំ នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ ស្រុក​ត្បូងឃ្មុំ​។ លុះ​ពេល​ព្រឹក​ព្រលឹម​ថ្ងៃ​ទី​០១ ឧសភា ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ក៏​រាយការណ៍​មក​សមត្ថក ិច្ច​មូលដ្ឋាន និង​បាន​ហ៊ុំ​ព័ទ្ធ​កន្លែង​កើតហេតុ ដោយ​មិន​អនុញ្ញាត​ឲ្យ​អ្នក​ណា​ម្នាក់​ចូល​ទៅ​នោះ​ទេ​។ ហើយ​លោកឧត្តម សេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត បាន​បញ្ជា​ឲ្យ​កម្លាំង​ក្រោម​ឱវាទ​ប្រញាប់​ចុះ​ពិនិត្យ​សព ដោយ​បាន​បង្កើត​គណៈកម្មការ​ចម្រុះ មាន​គ្រូពេទ្យ​ចូលរួម​ផង​ដែរ​។

សមត្ថកិច្ច​បាន​ប្រើប្រាស់​ជំនាញ​របស់​ខ្លួន រហូត​ឈាន​ដល់​ទៅ​កំណត់​អត្តសញ្ញាណ​ក្រុម​ជនសង្ស័យនិង​បាន​ឃាត់ខ្លួន​បន្តបន្ទាប់​បាន​ចំនួន​ពីរ​នាក់​បងប្អូន​ខាងលើ រួច​បញ្ជូន​មក​កាន់​អធិការដ្ឋាន​នគរបាលស្រុក​ត្បូងឃ្មុំ​ដើម្បី​សួរនាំ និង​បាន​បំពេញ​សំណុំ​បែបបទ​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់​វិធានការ​ទៅ​តាម​ផ្លូវច្បាប់​ផង​ដែរ​។ សូម​រំលឹក​ថា បងប្រុស​បង្កើត​ជន​រង​គ្រោះ​ឈ្មោះ ទី​ន មុសា អាយុ​២៨​ឆ្នាំ បាន​ប្រាប់​ទាំង​បង្ហូរទឹកភ្នែក​ថា នៅ​វេលា​ម៉ោង​៦​ព្រឹក ថ្ងៃ​ទី​០១ ឧសភា អ្នក​ភូមិ​ម្នាក់​ដែល​ស្គាល់គ្នា បាន​រត់​មក​ប្រាប់​ថា ប្អូនស្រី​ឈ្មោះ អៃ​សះ ត្រូវ​បាន​គេ​សម្លាប់​ដោយ​សាកសព​នៅ​ក្នុង​ចម្ការពោត​។ គ្រានោះ​ក៏​ប្រញាប់រ​ត់ទៅ​មើលឃើញ​ប្អូនស្រី​ត្រូវ​បាន​គេ​សម្លាប់​មែន ប្អូនស្រី​របស់​ខ្លួន​មិន​ដែល​មាន បញ្ហា​ទំនាស់​ជាមួយនឹង​អ្នក​ណា​នៅ​ក្នុងភូមិ​ទេ ដោយ​ពួក​គេ​មាន​ជីវភាព​ក្រីក្រ ដើរ​តែ​ស៊ី​ឈ្មួ​ល​គេ​តែ ប៉ុណ្ណោះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ