ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូឌុប​ធុង​ហ្គា​ស​ដួល​ចូល​ក្រោម​រថយន្ត បោក​ក្បាល​ស្លា.ប់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ យុវជនម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​មួយ​គ្រឿង​ឌុ​ប​ធុង​ហ្គា​ស​ធំ​មួយ បាន​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ហើយ​បាន​ចូល​ក្រោម​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​។ ហេតុការណ៍​នោះ​កើ ត​ឡើង​នៅ​វេលា​ម៉ោង​១ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​០២…

ខេត្តកំពង់ចាម ៖ យុវជនម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ស្កូ​ពី​មួយ​គ្រឿង​ឌុ​ប​ធុង​ហ្គា​ស​ធំ​មួយ បាន​ស្លាប់​ភ្លាម​ៗ​ដោយសារ​តែ
ជិះ​ម៉ូតូ​ដួល​បោក​ក្បាល​ទៅ​នឹង​ថ្នល់ ហើយ​បាន​ចូល​ក្រោម​រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​។ ហេតុការណ៍​នោះ​កើ
ត​ឡើង​នៅ​វេលា​ម៉ោង​១ និង​០៥​នាទី​រសៀល ថ្ងៃ​ទី​០២ ឧសភា ២០១៨ ស្ថិត​នៅ​ភូមិ​តា​មាង ឃុំ​កោះ​រកា
ស្រុក​កំពង់សៀម វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​នាំ​មក​រក្សា​ទុក​បណ្តោះអាសន្ន នៅ​អធិការដ្ឋាន​នគរបាល
ស្រុក​កំពង់សៀម ដើម្បី​ដោះស្រាយ​តាម​ច្បាប់​។

នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម​បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​ស្លាប់​ជិះ​ម៉ូតូ​នោះ​ឈ្មោះ ចេ​ន ហ្ស​ង់​ទី​ន ភេទ​ប្រុស អាយុ​១៦​ឆ្នាំ រស់នៅ​ភូមិ​កោះ​រកា​ក្រៅ ឃុំ​កោះ​រកា ស្រុក​កំពង់សៀម ពេល​ដែល​ជិះ​ម៉ូតូ​មិន​បាន​ពាក់មួក​សុវត្ថិភាព​នោះ​ទេ ពេល​ដែល​ដួល​នៅ​លើ ថ្នល់​នោះ បណ្តាល​ឲ្យ​ឈាម​ហូរ​ស្រោច​ថ្នល់​។ នគរបាល​ចរាចរណ៍​ស្រុក​កំពង់សៀម​ឲ្យ​ដឹង​ទៀត​ថា មុន​ពេល​កើតហេតុ​ម៉ូតូ​នេះ​បាន​ជិះ​ក្នុង​ទិស​ដៅ​ពី​កើតមក​លិច ដោយ​មាន​ឌុ​ប​ធុង​ហ្គា​ស​មួយ​ធំ​ថែម​ទៀត ស្រប​ពេល​ដែល​ជិះ​មក​ដល់​ត្រង់​ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​ដួល​ក៏​បណ្តាល​ឲ្យ​ចូល​ក្រោម រថយន្ត​ហា​យ​ឡែ​ន​ឌ័​រ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2AF-9185 បើកបរ​ដោយ​ឈ្មោះ សូ សុវណ្ណ​រ៉េ​ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ នៅ​ភូមិ​ទី​៧ សង្កាត់​កំពង់ធំ ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ដែល​បើកបរ​ក្នុង​ទិស​ដៅ​ច្រាស​គ្នា​។

មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ ដោយសារ​តែ​អ្នក​ជិះ​ម៉ូតូ​បាន​ប្រើប្រាស់​ល្បឿន​លឿន ហើយ​ថែម​ទាំង​មិន​ពាក់មួក​សុវត្ថិភាព​ទៀត​ផង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់​ធ្វើការ​វាស់វែង និង​បាន​នាំ​វត្ថុ​តាងមក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ការ​ដោះស្រាយ​តាម​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ