ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុតែ​ចង់​គាំទ្រ​ក្រុម​ដែល​ខ្លួន​ស្រឡាញ់ ជាប់​​កាសែត​ទំព័រ​មុខ​បាត់

5 ឆ្នាំ មុន

ទួ​រ​គី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប​បាល់ទាត់​ម្នាក់​បាន​ជាប់​នៅ​កាសែត​ទំព័រ​មុខ ដោយសារ​តែ​ទ​ង្វើ​នឹក​ស្មាន​មិន​ដល់​របស់​គេ ធ្វើ​ចំពោះ​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​។ អ្នកគាំទ្រ​ក្លិប​បាល់ទាត់…

ទួ​រ​គី ៖ តាម​ប្រភព​ព័ត៌មាន Oddity Central បាន​ឲ្យ​ដឹង​ថា អ្នកគាំទ្រ​ក្លិប​បាល់ទាត់​ម្នាក់​បាន​ជាប់​នៅ​កាសែត​ទំព័រ​មុខ ដោយសារ​តែ​ទ​ង្វើ​នឹក​ស្មាន​មិន​ដល់​របស់​គេ ធ្វើ​ចំពោះ​ក្លិប​ដែល​ខ្លួន​ស្រឡាញ់​។

អ្នកគាំទ្រ​ក្លិប​បាល់ទាត់ Denizlispor របស់​ទួ​រ​គី លោក Ali Demirkaya អាយុ​៣៧​ឆ្នាំ បាន​​ជួល​ឡានស្ទូច​ឲ្យ​ស្ទូច​រូប​លោក​ឡើង​ទៅ​លើ ដើម្បី​មើល​ការ​ប្រកួត​បាល់​ពី​ចម្ងាយ​។ លោក​ធ្វើ​បែប​នេះ ដោយសារ​តែ​លោក​ត្រូវ​បាន​គេ​ហាម​មិន​ឲ្យ​ចូល​កីឡដ្ឋាន​ប្រកួត​បាល់។ នេះ​ក៏​ដោយសារ​តែ​ការ​ធ្វើ​ខុសឆ្គង​បទ​បម្រាម​កាលពី​ឆ្នាំ​២០១៥​។ ទោះបីជា​គេ​ហាម​លោក​មិន​ឲ្យ​ចូល​មើល​ផ្ទាល់​ក៏​ដោយ ក៏​លោក​នៅ​ឆ្លៀត​គាំទ្រ​ក្លិប​របស់​លោក​ស្រឡាញ់​ពីលើ​អាកាស​ដែរ​។

ទ​ង្វើ​របស់​លោក​បាន​ធ្វើ​ឲ្យ​ព័ត៌មាន​ជា​ច្រើន​ចុះ​ផ្សាយ​ពី​រូប​លោក​។ លោក​សុខចិត្ត​ចំណាយ​ប្រាក់​ជួល​ឡានស្ទូច​ជាង​រយ​ដុល្លារ ដើម្បី​អាច​ផ្តល់​កម្លាំងចិត្ត​ដល់​ក្លិប Denizlispor​។ តែ​គេ​ឃើញ​ថា នៅ​មិនយូរ​ប៉ុន្មាន​ប៉ូលិស​ក៏​បាន​មក​ដល់ទី​តាំង ហើយ​បញ្ឈប់​​សកម្មភាព​ចម្លែក​ខុស​គេ​របស់​លោក​។ គេ​មិនដឹង​ទេ​ថា តើ​ប៉ូលិស​បាន​ផាក​ពិន័យ​ដែរ​ឬ​អត់?

តើ​មាន​អ្នកគាំទ្រ​ណា​ហ៊ាន​ធ្វើ​ដូច​បុរស​ម្នាក់​នេះ​ទេ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ