ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជម្ងឺសរសៃប្រសាទ​ធ្វើទុក្ខ ចង.ក​សម្លា.ប់​ខ្លួន

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២ ឧសភា នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃខ្លា​ទី​១ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។…

ខេត្តព្រៃវែង ៖ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​២ ឧសភា នៅ​ខាងក្រោយ​ផ្ទះ​ជន​រង​គ្រោះ ដែល​ស្ថិត​ក្នុងភូមិ​ព្រៃខ្លា​ទី​១ ឃុំ​ព្រៃខ្លា ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង​។

ជន​រង​គ្រោះ​ឈ្មោះ ឃា​ម ឃាង អាយុ​៥៥​ឆ្នាំ មាន​ជម្ងឺសរសៃប្រសាទ​ច្រើន​ឆ្នាំ​មក​ហើយ​។

សមត្ថកិច្ច​បានអោយ​ដឹង​ថា ជម្ងឺ​ជន​រង​គ្រោះ​ឧស្សាហ៍​ធ្វើទុក្ខ​ជា​ញឹកញាប់ ហើយ​ពេល​ជម្ងឺ​រើ​ឡើង​ម្តង​ៗ ជន​រង​គ្រោះ ចេះ​តែ​ចង់​សម្លាប់​ខ្លួន ប៉ុន្តែ​កន្លង​មក​ត្រូវ​ក្រុម​គ្រួសារ​ជួយ​ទាន់​រហូត​។

ប្រភព​ដដែល​នេះ​បាន​បញ្ជាក់​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​មាន​អាកា​រៈ​ល្អ​ប្រក្រតី​ធម្មតា ទើប​អ្នក​ក្នុងផ្ទះ​មិន​បាន​ចាប់អារម្មណ៍​តាម​មើល លុះដល់​ពេល​កើតហេតុ ខណៈ​ពេល​ដែល​គ្រប់​គ្នា​ភ្លេចខ្លួន​តែ​បន្តិច ស្រាប់តែ​ជន​រង​គ្រោះ​យក​ក្រមារ​ត់ទៅ​ចងក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ព្រីង​ក្រោយ​ផ្ទះ​តែ​ម្តង​។

ក្រោយ​កើតហេតុ ក្រុម​គ្រួសារ​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ត្រួតពិនិត្យ​សាកសព ហើយ​ឃើញ​ថា​ពិតជា​ករណី​ចងក​សម្លាប់​ខ្លួន​ពិតមែន ទើប​ប្រគល់​សាកសព​អោយ​ក្រុម​គ្រួសារ រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ