ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​ល្អ ! កម្ពុជា​មាន WiFi ប្រើប្រាស់​ជា​សាធារណៈ​ហើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ Wifi​ នៅ​តាម​ទី​សាធារណៈ​ចំនួន​៥​កន្លែង ដែល​​អនុញ្ញាត​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន សិស្សានុសិស្ស ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អាច​ភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ដោយ​សេរី​ក្នុង​ល្បឿន​លឿន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍…

រាជធានី​ភ្នំពេញ ៖ កម្ពុជា​នឹង​ដាក់​ឲ្យ​ប្រើប្រាស់​ Wifi​ នៅ​តាម​ទី​សាធារណៈ​ចំនួន​៥​កន្លែង ដែល​​អនុញ្ញាត​ឲ្យ​មហាជន​គ្រប់​មជ្ឈដ្ឋាន សិស្សានុសិស្ស ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​អាច​ភ្ជាប់​អ៊ី​ន​ធើ​រ​ណេ​ត​ប្រើប្រាស់​ដោយ​សេរី​ក្នុង​ល្បឿន​លឿន ។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ពី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ ។

ក្រសួង​បាន​ឲ្យ​ដឹង​ថា ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សាជីវកម្ម​ទូរគមនាគមន៍​កូរ៉េ ហៅ​កាន់​ថា ​(KT) ​នៃ​សាធារណរដ្ឋ​កូរ៉េ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ភាគី​កូរ៉េ​បាន​ផ្ដល់​ជូន​ទូរគមនាគមន៍​ (TC) ​នូវ​ជំនួយ​ឥត​សំណង​គម្រោង ​Public Wifi និង Digital Connectivity for School ដើម្បី​ធ្វើការ​ដំឡើង​នៅ​ទី​តាំង​ចំនួន​៥​កន្លែង ក្នុង​នោះ​រាជធានី​ភ្នំពេញ​ចំនួន​២​កន្លែង គឺ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង​, ខេត្តកំពង់ឆ្នាំង​ចំនួន​២​កន្លែង គឺ​វិទ្យាល័យ ហ៊ុន សែន កំពង់​លែង ស្រុក​កំពង់លែង និង​វិទ្យាល័យ ហ៊ុន សែន ទួល​ខ្ពស់ ស្រុក​ទឹកផុស និង​១​ទី​តាំង​ទៀត ស្ថិត​នៅ​វិទ្យាល័យ​អ៊ី​វ៉ា​ស្រង់ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ ។

ការ​​ដាក់​ឲ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​នៅ​តាម​ទី​សាធារណៈ​នា​ពេល​នេះ គឺជា​ការ​លើក​ទឹក​ចិត្ត​របស់​រាជរដ្ឋាភិបាល​ទៅ​ដល់​វិស័យ​ឯកជន និង​ជា​ផលិតផល​បម្រើ​ឲ្យ​សាធា​រណ​ជន​​ដ៏​ថ្មី​សន្លាង​មួយទៀត​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក និង​ត្រូវ​បាន​សាទរ​ពី​ប្រតិបត្តិ​ករ​ក្នុង​វិស័យ​ទេសចរណ៍​ផង​ដែរ ។

លោក ហូ វ​ណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា និង​ជានា​យក​គ្រប់គ្រង​ក្រុម​ហ៊ុន​ទេសចរណ៍ World Express Tours & Travel បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​រសៀល​ថ្ងៃ​ទី​២ ឧសភា​នេះ ថា ការ​បំពាក់​Wifi ផ្ដល់​សេវា​អ៊ី​ន​ធើ​រ​ណេ​ត​នៅ​តាម​សាធា​រណៈ​​នេះ គឺជា​ការ​បន្ថែម និង​លើកទឹកចិត្ត​ពី​រាជរដ្ឋាភិបាល​ទៅ​ដល់​វិស័យ​ឯកជន និង​សាធា​រណជន​បន្ថែម​ទៀត​។ មិនតែប៉ុណ្ណោះ ក៏​បាន​ផ្ដល់​ផលប្រយោជន៍​ដល់​ភ្ញៀវ​ទេស​ចរ​ដែល​មក​ទស្សនា​នៅ​រាជធានី​ភ្នំពេញ ​ក្នុង​ការ​ស្វែងរក​ព័ត៌មាន ក៏​ដូច​ជា​ភ្ជាប់​ទំនាក់​ទំនង​​ទៅ​កាន់​ពិភពលោក​ទាំងមូល​ផង​ដែរ ។ លោក​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ « និយាយ​ឲ្យ​ចំ​ទៅ​ការ​ដាក់​ឲ្យ​ប្រើប្រាស់​សេវា​នេះ គឺជា​ការ​លើកទឹកចិត្ត​បន្ថែម​ទៀត​ពី​វិស័យ​សាធា​រណៈ​​ទៅ​ដល់​វិស័យ​ឯកជន ហើយ​សាធារណជន​ក៏​បាន​ទទួលផល​ប្រយោជន៍​ផង​ដែរ ។

ចំណុច​សំខាន់​មួយទៀត សេវា​សាធារណៈ​នេះ បាន​ជួយ​ទៅ​ដល់​ភ្ញៀវ​ទេសចរ មាន​ន័យ​ថា ពួក​គាត់​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ស្វែងរក​ព័ត៌មាន​នៅ​ពេល​ពួក​គាត់​ទៅ​ដល់​កន្លែង​​​មួយ គាត់​អាច​ស្វែងរក​តំបន់​ទេសចរណ៍​កន្លែង​មួយ​ផ្សេង​ទៀត និង​អាច​ភ្ជាប់​ទំនាក់​ទំនង​ជាមួយ​ពិភពលោក​ទាំងមូល​បាន »​។

យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បាន​បញ្ជាក់​ថា ៖ « ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Public Wifi ចំនួន​២​កន្លែង​នៅ​សួនច្បារ​សម្តេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះ​បរមរាជវាំង ដែល​មាន​ល្បឿន ​1Gps (១​ជី​ហ្គា​ប៊ីត​ក្នុង​១​វិនាទី​) ត្រូវ​​បាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ​ហើយ ដែល​នឹង​ត្រូវ​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ​នៅ​​ព្រឹក​ថ្ងៃ​ទី​៩ ឧសភា ខាង​មុ​នេះ នៅ​បរិវេណ​សួនច្បារ​វិមាន​ឯករាជ្យ »៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ