ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ករណីបញ្ជល់​មាន់​… តើ​នរណា​ជា​អ្នករាយការណ៍ដឹងមុន?

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​កំពង់ចាម ៖ ​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ក្នុង​ចម្ការ​កៅស៊ូ នៅ​ភូមិ​មាឃ​៤ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹង​ត្រង់ បាន​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មេសា​ កន្លង​ទៅ…

ខេត្ត​កំពង់ចាម ៖ ​សង្វៀន​បញ្ជល់មាន់​មួយកន្លែង​ក្នុង​ចម្ការ​កៅស៊ូ នៅ​ភូមិ​មាឃ​៤ ឃុំ​ព្រែកកក់ ស្រុក​ស្ទឹង​ត្រង់ បាន​ត្រូវ​សមត្ថកិច្ច​ចុះ​បង្ក្រាប ​កាលពី​រសៀល​ថ្ងៃ​ទី​២៨ ​មេសា​ កន្លង​ទៅ ប៉ុន្តែក្រុម​អ្នក​បញ្ជល់មាន់​ហាក់ដូ​​ចជា​ដឹង​មុន បាន​នាំ​គ្នារើ​សង្វៀន​និង​ជើងម៉ា ព្រមទាំង​ហាន់​តោ​អាប៉ោង រត់គេច​ខ្លួន​ទៅ​ក្នុង​ព្រៃ​អស់ បន្សល់​ទុក​តែ​ទ្រុងដែក​ក្រុងមាន់​១ និង​សម្បក​ដប​ទឹក​បរិសុទ្ធ​ជា​ច្រើន ។

លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់​បានឱ្យ​ដឹង​ថា ថ្មី​ៗ​នេះ​ ក្នុង​កិច្ចប្រជុំ​នៅ​សាលាខេត្ត លោក
គួ​ច ចំរើន អភិបាលខេត្ត បាន​ដាក់​ចេញ​នូវ​បទបញ្ជា​មិន​អនុញ្ញាត​ឱ្យ​មាន​ល្បែងស៊ីសង​ដូច​ជា​បញ្ជល់មាន់ អាប៉ោង រួម​នឹង​ល្បែងស៊ីសង​ផ្សេង​ៗទៀត​នោះ​ទេ ។ បន្ទាប់​ពី​ទទួល​បាន​នូវ​បទបញ្ជា​នេះ រូប​លោក​ក៏​បាន​ប្រជុំ​ណែនាំ​ដល់​បណ្តា​ប៉ុស្តិ៍​នគរបាល​ទាំងអស់​ក្នុងស្រុក ឱ្យ​មាន​វិធានការ​ទប់ស្កាត់​មិន​ឱ្យ​មាន​ល្បែងស៊ីសង​នៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន ព្រមទាំង​បាន​ដាក់​ឱសានវាទ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ខែមេសា ត្រូវ​បញ្ឈប់​ឱ្យ​បាន​១០០​ភាគរយ ។

លោក​អភិបាលស្រុក​បន្ត​ថា ចំពោះ​អ្នក​បើកលេងល្បែង​ស៊ីសង​កន្លង​មក​នោះ រូប​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​ទេ យ៉ាងណាមិញ​ដូច​ជា​នៅ​ឃុំអារក្ស​ត្នោត ដែល​នៅ​ទីនោះ​មាន​គេ​លេង​បញ្ជល់មាន់ និង​អាប៉ោង​ត្រូវ​បាន​បញ្ជា​ឱ្យ​បិទ​ហើយ ។ ប្រសិន​ណា​បើ​ចាប់ពី​ក្រោយ​ថ្ងៃ​ទី​៣០ ខែមេសាទៅ ក្នុង​ករណី​មាន​នាយ​ប៉ុស្តិ៍​រូប​ណា​ត្រូវ​រ៉ូវ​ជា មួយនឹង​អ្នកលេង​ល្បែង​ទាំងនោះ ហើយ​រូប​លោក​ដឹង​ច្បាស់​គឺ​នា​យប់​ុ​ស្តិ៍​នោះ​នឹង​ដក​ចេញពី​តំណែង ។ លោក​វរសេនីយ៍ឯក ប៉ាក ជាតិ អធិការ​នគរបា ល​ស្រុក ថ្លែង​ថា រូប​លោក​បាន​កោះហៅ នាយ
ប៉ុស្តិ៍​ទាំង​១២​ឃុំ​មក​កាន់​អធិការដ្ឋាន​ស្រុក ដោយធ្វើ​កិច្ចសន្យា​ថែម​ទៀត​មិន​អនុញ្ញាត​ឱ្យ​បើក​លេង
ល្បែង​ស៊ីសង​ទេ ។

ទោះជា​យ៉ាងណា លោក​ក៏ទំនងជា​ទទួលស្គាល់​ថា អាច​មាន​កូនចៅ​ឃុ​បឃិ​ត​ជាមួយ​ក្រុម​អ្នកលេង​ល្បែង​ដោយ​បន្លុយ​ថាធ្វើ​ម៉េច​ត្រីងៀត​ឆ្លៀត​ពង ។

ជា​ការ​ពិត បើ​មិនមានការ​ឃុបឃិត​គ្នា​ទេ នោះ​សង្វៀន​បញ្ជល់​មាន់១​កន្លែង​នេះ ​ច្បាស់​ជា​ត្រូវ​ខ្ចប់​មិន​ខាន តែ​ពួក​គេ​ដឹង​មុន​ ក៏​គេចខ្លួន​បាត់​អស់ តើ​នរណា​ជា​អ្នករាយ​ការណ៍?

អត្ថបទសរសេរ ដោយ