ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្ថែមពីស្ត្រី​​ត្រូវ​គេរំលោ.ភរួចកាច់បំបាក់.កសម្លា.ប់ គឺ​​កាន់តែ​ភ្ញាក់​​ផ្អើល

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ ៖ សាកសព​ស្ត្រី​ខ្មែរ​​អាយុ​២៤​ឆ្នាំ ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះឃើញ​នៅ​ក្នុង​ចម្ការពោត​មួយ​កន្លែង​នៅ​មាត់ទន្លេ​មេគង្គ​ នា​ព្រឹក​ថ្ងៃ​ទី​១ ឧសភា គឺជា​អំពើ​ឃាតកម្ម​រំលោភ​សេពសន្ថវៈ​រួច​កាច់​បំបាក់​ក​បំបិទមាត់ ត្រូវ​​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន…

ខេត្ត​ត្បូងឃ្មុំ ៖ សាកសព​ស្ត្រី​ខ្មែរ​​អាយុ​២៤​ឆ្នាំ ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះឃើញ​នៅ​ក្នុង​ចម្ការពោត​មួយ​កន្លែង​នៅ​មាត់ទន្លេ​មេគង្គ​ នា​ព្រឹក​ថ្ងៃ​ទី​១ ឧសភា គឺជា​អំពើ​ឃាតកម្ម​រំលោភ​សេពសន្ថវៈ​រួច​កាច់​បំបាក់​ក​បំបិទមាត់ ត្រូវ​​បាន​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្តចាត់​ឱ្យ​នគរបាល​បច្ចេកទេស និង​នគរ​បាល​​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត សហ ការ​ជាមួយ នឹង​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​ជា​បន្ទាន់​រហូត​ឈាន​ដល់​ចាប់​បាន​ជនសង្ស័យ​បន្តបន្ទាប់​
២​នាក់ ។

បងប្រុស​បង្កើត​របស់​នារី​រង​គ្រោះ​ឈ្មោះ ទី​នមុសា អាយុ​២៨​ឆ្នាំ បាន​រៀបរាប់​ទាំង​បង្ហូរទឹកភ្នែក​ថា នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ មេ​សា ប្អូនស្រី​ឈ្មោះ អៃ​សះ បាន​ប្រាប់​ថា​ ចេញ​ទៅ​ស៊ី​ឈ្មួ​ល​អូ​សមាញ់​ឱ្យ​គេ ដោយ​ទទួល​បាន​កំរៃ​ក្នុង​១​យប់​តំលៃ​១​ម៉ឺន​រៀល ។ ចំណែក​ម្តាយ​របស់​គាត់​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​ធ្វើ​ចំការ​ឱ្យ​គេ​នៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ និង​ឪពុក​ទៅ​រកស៊ី​នៅ​ប៉ោយ​ប៉ែ​ត​ជាប់​ព្រំដែន​ថៃ។

ទី​ន មុសា ប្រាប់​បន្ត​ថា ប្អូនស្រី​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​គេ​តាម​ទម្លាប់​ធម្មតា​ទៅ​ហើយ រហូត​ដល់​ម៉ោង​៧​ព្រឹក ទើប​ត្រឡប់​មក​ផ្ទះ​វិញ​ជាមួយនឹង​អ្នក​ជិតខាង​២​ទៅ​៣​នាក់ ។ ពេល​ខ្លះ​ប្រាក់​កំរៃ​ស៊ី​ឈ្មួ​ល​មិន​បាន​១​ម៉ឺន​រៀល​ក៏​មាន​ដែរ ។ ទោះបីជា​បែប​នេះ​ក្តី​មិន​មាន​ជំរើស​នោះ​ទេ​ដើម្បី​ជីវិត​រស់ ស្រាប់តែ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី​១ ឧសភា អ្នក​ភូមិ​ម្នាក់​បាន​រត់​មក​ប្រាប់​ថា​«​ប្អូនស្រី​ឈ្មោះ​អៃ​សះ ត្រូវ​បាន​គេ​សម្លាប់​ក្នុង​ចំការពោត​» ។ ពេល​នោះ​ ក៏​រត់​ទាំង​ស្លុតចិត្ត​ទៅ​មើល ឃើញ​ប្អូនស្រី​ត្រូវ​បាន​គេ​សម្លាប់ តែ​មិនដឹង​ថា​អ្នក​ណា​ម្នាក់​ជា​អ្នក​សម្លាប់​នោះ​ទេ ។ បងប្រុស​របស់​នាង​រៀបរាប់​ទៀត​ថា ភ្លាម​ៗ​នោះ​សព​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ​និង​សមត្ថ កិច្ច​ឱ្យ​យក​មក​ផ្ទះ​ទេ ដោយ​រង់ចាំ​ការ​ធ្វើ​កោសល្យវិច័យ​លើ​សាកសព រួចរាល់​ទើប​ប្រគល់​ឱ្យ​គ្រួសារ ។ បុរស​ជា​បង​បាន​អះអាង​ថា ប្អូនស្រី​របស់​ខ្លួន​មិន​ដែល​មាន​បញ្ហា​ទំនាស់​ជាមួយ​អ្នក​ណា​ទេ និង​បាន សំណូម ពរ​ដល់​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ជួយ​ស្រាវជ្រាវ​តាម​ចាប់​ឃាតករ​ដែល​បាន​សម្លាប់​ប្អូនស្រី​របស់​ខ្លួន​មក​ផ្តន្ទាទោស​តាម​ច្បាប់​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត មាន​ប្រសាសន៍​ឱ្យ​ដឹង​ដែរ​ថា ក្រោយ​ពី​មាន​ករណី​ខាងលើ​នេះ​រូប​លោក​បាន​ចាត់​ឱ្យ​កម្លាំង ចុះ​ទៅ​សហការ​ជាមួយនឹង​អធិការដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ បើក​ការ​ស្រាវជ្រាវ​បន្ទាន់ ដោយ​ចាប់​បាន​ជនសង្ស័យ​ម្នាក់ ត្រូវ​បាន​បញ្ជូន​មក​សួរនាំ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក និង​តាម​ចាប់ខ្លួន​បក្សពួក​ម្នាក់​ទៀត​ផង​ដែរ ។

អ្វី​ដែល​លោក​កត់សម្គាល់​ និងភ្ញាក់​ផ្អើលផងនោះ ​គឺអ្នក​ស្លាប់មាន​ផ្ទៃពោះ​ចំនួន​៣​ខែ​ថែម​ទៀត​ ទំនង​មានកូន​ជាមួយ​ជន សង្ស័យ ទើប​ខ្លាច​បែក​ការណ៍​ក៏​សម្លាប់​នាង ។ សមត្ថកិច្ច​និយាយ​ថា ជនសង្ស័យ​ទាំង​ពីរ​នាក់​ដែល​ឃាត់ខ្លួន​បាន​នោះ ទោះបីជា​មិន​ទាន់​សារភាព​ក្តី ក៏​មាន​ភស្តុ​តាង​ស៊ីសង្វាក់​នាំ​មក​សាកសួរ​នៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ត្បូងឃ្មុំ ។ ហេតុការណ៍​ខាងលើ​កើតឡើង​ចន្លោះ​ម៉ោង​៨ ​ទៅ​៩​យប់​ថ្ងៃ​ទី​៣០ មេ​សា នៅ​ក្នុង​ចំការពោត​របស់​ឈ្មោះ ពិន ញ៉ នៅ​ភូមិ​ទន្លេ​បិទ​លើ ឃុំ​ទន្លេ​បិទ​ជា​កន្លែង​ស្ងាត់​មិន​មានផ្ទះ​ពលរដ្ឋ​រស់នៅ​ក្បែរ​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ