ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ល្លឺ​ម៉​ង់​ចង់​ចរចា​​ទូលាយ​ជាង​មុន​ជាមួយ​អា​មេ​រិ​ក

5 ឆ្នាំ មុន

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បន្ថយ​ក្តី​សង្ឃឹមថា នឹង​អាច​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ដែកថែប និង​អាលុយមីញ៉ូម ប៉ុន្តែ​អា​ល្លឺ​ម៉​ង់​បាន​ស្នើ​ឲ្យ​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម បើ​ទោះជា​អា​មេ​រិ​ក​អនុម័ត​ពន្ធ​ឬ​អត់​ក្តី ។ គួរ​បញ្ជាក់​ថា…

ទីក្រុង​បែរ​ឡាំង ៖ កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក ប្រទេស​អា​ល្លឺ​ម៉​ង់​បាន​បន្ថយ​ក្តី​សង្ឃឹមថា នឹង​អាច​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​របស់​សហរដ្ឋអាមេរិក​លើ​ដែកថែប និង​អាលុយមីញ៉ូម ប៉ុន្តែ​អា​ល្លឺ​ម៉​ង់​បាន​ស្នើ​ឲ្យ​បន្ត​ការ​ចរចា​ពាណិជ្ជកម្ម បើ​ទោះជា​អា​មេ​រិ​ក​អនុម័ត​ពន្ធ​ឬ​អត់​ក្តី ។

គួរ​បញ្ជាក់​ថា កាលពី​ខែមីនា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​២៥%​លើ​ដែកថែប និង​១០%​លើ​អាលុយមីញ៉ូម​នាំ​ចូល ប៉ុន្តែ​ប្រទេស​នេះ​អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​រួច​ផុត​ពី​ពន្ធ​ជា​បណ្តោះអាសន្ន រហូត​ដល់​ថ្ងៃ​ទី​១ ខែឧសភា ។

សូ​ម្បី​តែ​លោកស្រី​អធិការបតី​ប្រទេស​អា​ល្លឺ​ម៉​ង់ Angela Merkel និង​លោក​ប្រធានា​ធិបតី​​ប្រទេស​បារាំង Emmanuel Macron ក៏​ហាក់​មិន​អាច​បញ្ចុះបញ្ចូល​លោក​ប្រធានា​ធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ ឲ្យ​អនុញ្ញាត​ដល់​ប្រទេស​ក្នុង​សហភាព​អឺរ៉ុប​រួច​ផុត​ពី​ការ​ដាក់​ពន្ធ​ដែរ ។

ប្រសិនបើ​សហរដ្ឋអាមេរិក​ពិតជា​មិន​អនុញ្ញាត​ឲ្យ​សហភាព​អឺរ៉ុប​រួច​ផុត​ពី​ពន្ធ​នេះ រដ្ឋមន្ត្រី​សេដ្ឋកិច្ច លោក Peter Altmaier បាន​និយាយ​ថា បណ្តា​ប្រទេស​អឺរ៉ុប​នឹង​សម្រេច​ថា នឹង​អនុម័ត​វិធានការ​ឆ្លើយ​តប​ដែល​បាន​រៀបចំ​ទុក ។

ប៉ុន្តែ​មិន​ថា​មានការ​អនុញ្ញាត​ឲ្យ​រួច​ពន្ធ​ឬ​អត់ លោក Altmaier បាន​និយាយ​ថា ៖« បណ្តា​ប្រទេស​អឺរ៉ុប​គួរតែ​ចរចា​ជាមួយ​សហរដ្ឋអាមេរិក ដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​កាត់​បន្ថយពន្ធ​លើ​ផលិតផល​ជា​ច្រើន ជា​ពិសេស ក្នុង​វិស័យ​ផលិតកម្ម » ។

លោក Joachim Lang ប្រធាន​គ្រប់គ្រង​នៃ​សហព័ន្ធ​ឧស្សាហកម្ម​ប្រទេស​អា​ល្លឺ​ម៉​ង់ បាន​ជំរុញ​ឲ្យ​សហភាព​អឺរ៉ុប​មិន​អនុម័ត​រាល់​វិធានការ​ឆ្លើយ​តប ។

លោក Frank Sportolari ប្រធាន​សភាពាណិជ្ជកម្ម​អា​មេ​រិ​ក​ប្រចាំ​ប្រទេស​អា​ល្លឺ​ម៉​ង់​ជឿ​ជាក់​ថា ដំណោះស្រាយ​បញ្ហា​ជម្លោះ​ពន្ធ​នេះ នៅ​តែ​អាច​សម្រេច​បាន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ