ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាណិត​ក្មេង​ប្រុសម្នាក់នេះ​ណាស់ ត្រូវ​រន្ទះបា.ញ់​ស្លា.ប់​ភ្លាម​ៗ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមា​រា​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​រន្ទះបាញ់ បន្ទាប់​ពី​រូបគេ​បាន​ចេញពីផ្ទះ ដើរទៅ​វាលស្រែ ដើម្បី​ប្រមូល​ចំបើង​យក​មក​ផ្ទះ ខណៈ​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែឧសភា…

ខេត្តព្រៃវែង ៖ កុមា​រា​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ ដោយសារ​តែ​រន្ទះបាញ់ បន្ទាប់​ពី​រូបគេ​បាន​ចេញពីផ្ទះ ដើរទៅ​វាលស្រែ ដើម្បី​ប្រមូល​ចំបើង​យក​មក​ផ្ទះ ខណៈ​ដែល​មេឃ​កំពុង​ធ្លាក់​ភ្លៀង​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​០១ ខែឧសភា ឆ្នាំ​២០១៨ វេលា​ម៉ោង​០២​រសៀល នៅ​ចំណុច​ភូមិ​តា​អូក ឃុំរ​ក្សជ័យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ សមត្ថកិច្ច​នៅ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា កុមា​រា​ដែល​រង​គ្រោះ​នៅ​ក្នុង​ករណី​គ្រោះ​ធម្មជាតិ​នេះ​មាន ឈ្មោះ ហុ​ន ខុ​ត អាយុ​១២​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

បើ​តាម​សម្តី​អ្នក​ភូមិ​បាន​រៀបរាប់​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​មាន​ភ្លៀង​ធ្លាក់ លាយឡំ​នឹង​ផ្គរ​រន្ទះ​យ៉ាង​ខ្លាំង ពេល​នោះ​គេ​ឃើញ​កុមារ​រង​គ្រោះ​បាន​ចេញ​ទៅ​ពី​ផ្ទះ ដើម្បី​ទៅ​ប្រមូល​ចំបើង នៅ​វាលស្រែ​យក​មក​ផ្ទះ ស្រាប់តែ​មាន​រន្ទះបាញ់​មក​ចំ​កុមារ​ខាងលើ បណ្តាល​ឲ្យ​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ពិនិត្យ​សាកសព និង​ធ្វើ​កំណត់ហេតុ​ផង​ដែរ​។ គួរ​បញ្ជាក់​ថា នៅ​ពេល​មេឃ​រកកលភ្លៀង និង​ចាប់ផ្តើម​ភ្លៀង សូម​បងប្អូន​ទាំងអស់ ពិសេស​អ្នក​នៅ​ស្រែ​ចម្ការ សូម​មានការ​ប្រុង​ប្រយ័ត្ន គួរ​គប្បី​កុំ​ធ្វើ​ដំណើរ​នៅ​កណ្តាលវាល មិន​ត្រូវ​នៅ​ក្បែរ វត្ថុ​ដែល​មាន​ចំណាំងផ្លាត មិន​ត្រូវ​ជ្រក​ក្រោម​ដើមឈើរ​ដែល​ធំ​ពេក មិន​ត្រូវ​កាន់​លោហធាតុ មាន​ចប ពូថៅ ។​ល​។ បើ​មាន​ផ្គរ​ន្ទះ គួរ​គប្បី​អង្គុយ​ស្ងៀម ក្នុងផ្ទះ នោះ​ជា​ការ​ប្រសើរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ