ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មនុស្ស​កាន់តែសាហា.វហើយ… ពីមួយថ្ងៃទៅមួយ​ថ្ងៃ​

5 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្ត​ត្បូងឃ្មុំ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​ជានា​រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ ត្រូវ​បាន​ប្រជាពល រដ្ឋ​ប្រទះ​​ឃើញ ​នៅ​ក្នុង​ចំការពោត​មួយ​កន្លែងតាម​មាត់​ទន្លេមេគង្គ បង្កការភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា នេះ…

ខេត្ត​ត្បូងឃ្មុំ​ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា សាកសព​ជានា​រី​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ ត្រូវ​បាន​ប្រជាពល
រដ្ឋ​ប្រទះ​​ឃើញ ​នៅ​ក្នុង​ចំការពោត​មួយ​កន្លែងតាម​មាត់​ទន្លេមេគង្គ បង្កការភ្ញាក់​ផ្អើល​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ឧសភា នេះ ដោយ​កំពុង​សង្ស័យ​ថា អាច​ជាករណី​​ឃាតកម្ម​រំលោភ​ហើយ​កាច់​បំបាក់​.​ក​សម្លាប់​​បំបិទមាត់ ។

សេចក្តីរាយការណ៍​បន្ត​ថា ក្រោយ​ការ​ប្រទះ​ឃើញ​សាកសព​នារី​រង​គ្រោះ​ ដែល​មាន​អាយុ​២៤​ឆ្នាំ​រូប​នេះ
ត្រូវ​​បាន​​លោក​ឧត្តមសេនីយ៍ទោ បែន រ័​ត្ន ស្នងការ​នគរបាល​ខេត្ត ចាត់​ឱ្យ​នគរបាល​បច្ចេកទេស​ និង​នគរ​បាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ខេត្ត សហការ​ជាមួយ​​កម្លាំង​មូលដ្ឋាន​ចុះ​ស្រាវជ្រាវ​ជា​​បន្ទាន់ រហូត​ឃាត់​ខ្លួន​បាន​ជន​សង្ស័យ​​២​នាក់​ជា​បន្តបន្ទាប់​គ្នា ហើយពេលនេះកំពុងធ្វើការ​សាកសួរ​ ដោយ​មិនទាន់បង្ហាញ​ពី​អត្ត​សញ្ញាណ​នោះទេ ។

ទាក់​ទិន​ករណីខាងលើ​នេះដែរ​ បងប្រុស​របស់​នារី​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ទាំង​បង្ហូរទឹកភ្នែក​​ថា កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ មេ​សា ប្អូនស្រី​ខ្លួន (​នារី​រង​គ្រោះ​) ​ប្រាប់គាត់​​ថា ចេញ​ទៅ​ស៊ី​ឈ្មួ​ល​អូស​មោង​ឱ្យ​គេ  ព្រោះ​ម្តាយ​បាន​ចេញ​ទៅ​ស៊ី​ឈ្មួ​ល​ធ្វើ​ចំការ​ឱ្យ​គេ​នៅ​ខេត្តស្ទឹងត្រែង ជាប់​ព្រំដែន​ជាមួយ​ប្រទេស​ឡាវ ហើយ​ឪពុក​ទៅ​រកស៊ី​នៅ​ប៉ោយ​ប៉ែ​ត ជាប់​ព្រំដែន​ថៃ​ឯណោះ ។

គាត់​បន្ត​ថា ស្រាប់តែ​នៅ​វេលា​ម៉ោង​៦​ព្រឹក​ថ្ងៃ​ទី០១ ​ឧសភា បែរជា​មាន​អ្នក​ភូមិ​ម្នាក់​ដែល​​ស្គាល់ បាន​​រត់
​មក​ប្រាប់​​ថា «​ប្អូនស្រី​ត្រូវ​បាន​គេ​សម្លាប់ ដោយ​សាកសព​នៅ​ក្នុង​ចំការពោត» ។ ពេល​នោះ​ គាត់​ក៏​ប្រញាប់
រ​ត់ទៅ​មើលក៏​ឃើញ​ប្អូនស្រីខ្លួន ត្រូវ​បាន​គេ​សម្លាប់​មែន ដោយ​មិនដឹង​ថា អ្នក​ណា​សម្លាប់​នោះ​ទេ ។ ភ្លាម​ៗ សព​មិន​ត្រូវ​បាន​អាជ្ញាធរ​ភូមិ សមត្ថកិច្ច​ឱ្យ​សែង​យក​មក​ផ្ទះ​ទេ ដោយ​រង​ចាំ​គេ​កោសល្យវិច័យ​សព រួចរាល់​ទើប​ប្រគល់​សព​ឱ្យ ។

ព័ត៌មាន​ល​ម្អឹ​ត​នឹង​មាន​ផ្សាយ​ជូន​បន្ត​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ