ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រក​ឃើញ​កាក់​បុរាណ​ជាប់មាត់​សមុទ្រអាយុ​ជាង​1.000​ឆ្នាំ​

5 ឆ្នាំ មុន

សារព័ត៌មាន​«dpa» របស់​អា​ល្លឺ​ម៉​ង់​ផ្សាយ​ថា​ អ្នក​បុរាណវិទ្យា​ស្ម័គ្រចិត្ត​២​នាក់ ​ក្នុង​នោះ​ម្នាក់​អាយុ​១៣​ឆ្នាំ ឈ្មោះ​រ៉េ​ណេ​ឆូ​អេ​ន ​(Rene Schoen) បាន​ប្រើ​ឧបករណ៍​ពិនិត្យ​លោហៈ និង​ជីក​រក​ឃើញ​កាក់​មាន​អាយុ​ជាង​១.០០០​ឆ្នាំ​ជា​លើក​ដំបូង​នៅ​ទីវាល​មួយ​ក្បែរ​ភូមិ​ឆា​ប្រូ​ដេ នៅ​លើ​កោះ​«Ruegen»…

សារព័ត៌មាន​«dpa» របស់​អា​ល្លឺ​ម៉​ង់​ផ្សាយ​ថា​ អ្នក​បុរាណវិទ្យា​ស្ម័គ្រចិត្ត​២​នាក់ ​ក្នុង​នោះ​ម្នាក់​អាយុ​១៣​ឆ្នាំ ឈ្មោះ​រ៉េ​ណេ​ឆូ​អេ​ន ​(Rene Schoen) បាន​ប្រើ​ឧបករណ៍​ពិនិត្យ​លោហៈ និង​ជីក​រក​ឃើញ​កាក់​មាន​អាយុ​ជាង​១.០០០​ឆ្នាំ​ជា​លើក​ដំបូង​នៅ​ទីវាល​មួយ​ក្បែរ​ភូមិ​ឆា​ប្រូ​ដេ នៅ​លើ​កោះ​«Ruegen» ភាគ​ខាងជើង​ប្រទេស​អា​ល្លឺ​ម៉​ង់​ជាប់មាត់​សមុទ្រ​បាល់​ទិ​ក កាលពី​ខែមករា​កន្លង​មក ។

ក្រោយ​ពី​រក​ឃើញ​ពួក​គេ​បង្ហាញ​ដល់​អង្គភាព​បុរាណវិទ្យា​នៅ​រដ្ឋ​មេ​ក​លេ​ន​ប៊ើ​ក​-​វ៉ែ​ស​ធើ​ន​រហូត​តម្រូវ​ឲ្យ​ពួក​គេ​ដំណើរការ​ជីក​រុករក​លើ​ក្រឡា​ផ្ទៃ​៤០០​ម៉ែត្រក្រឡា និង​រក​ឃើញ​កំណប់​ដោយ​ជោគជ័យ កាលពី​ពេល ថ្មី​ៗ​កន្លង​មក មាន​ចិញ្ចៀន គជ់ និង​ខ្សែដៃ ។

អ្នក​បុរាណវិទ្យា​បញ្ជាក់​ថា​មាន​កាក់​ប្រហែល​១០០​កាក់ អាច​ចាប់​កកើត​ក្នុង​យុគសម័យ​រាជវង្ស​ហា​រ៉ា​ល់ ប៊្លូធូ​ត (Harald Bluetooth) សតវត្ស​ទី​១០​អំឡុង​ពី​ឆ្នាំ​៩៥៨-៩៦៨ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ