ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុតប៉ូលិស​តាម​ប្រមាញ់បានហើយក្រោយ​ជន​នេះរត់​គេចខ្លួន​អស់​6​ឆ្នាំ​(​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ហើយ​បាន​គេចខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ធ្វើការ​ចាប់ខ្លួន​បាន​ក្នុង​ខណៈ​ដែល​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​លាង ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​២១៧…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ដែល​ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​ម្នាក់​ហើយ​បាន​គេចខ្លួន​ពី​ការ​តាម​ប្រមាញ់​របស់​សមត្ថកិច្ច​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ពេល​នេះ​ត្រូវ​បាន​កម្លាំង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌដង្កោ​ធ្វើការ​ចាប់ខ្លួន​បាន​ក្នុង​ខណៈ​ដែល​ជន​នេះ​កំពុង​ជិះ​ម៉ូតូ​១​គ្រឿង​ទៅ​លាង ។ ការ​ចាប់ខ្លួន​នោះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ នៅ​តាម​ផ្លូវ​លេខ​២១៧ ស្ថិត​នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

នគរបាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​រូប​នោះ​ឈ្មោះ ឃួ​ក ប៊ុ​ន​នាង ហៅ​ឃ្នាង អាយុ​៣៥​ឆ្នាំ មាន​ទីលំនៅ​​ក្នុងភូមិ​កើតហេតុ​ខាងលើ​ដែល​ត្រូវ​បាន​នគរបាល​ចាត់​ទុក​ថា​ជា​មុខសញ្ញា​ជួញដូរ​គ្រឿង​ញៀន​សកម្ម​ម្នាក់​ប្រចាំ​ភូមិ​ជើងឯក​នោះ និង​បាន​គេចខ្លួន​បាត់​រហូត​តាំងពី​អំឡុង​ឆ្នាំ​២០១២​មក​ម្ល៉េះ ។ ទើបតែ​ពេល​នេះ​ត្រូវ​បាន​ចាប់ខ្លួន​តាម​ដីកា​លេខ​៣០៩ ត ព្រ ចុះ​ថ្ងៃ​ទី​២៧ ខែមិថុនា ឆ្នាំ​២០១៣ ដោយ​លោក ស៊ិ​ន វិសាល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រា​ធានី​ភ្នំពេញ ។ ជាប់ចោទ​ពី​បទ​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្ត​កាលពី​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០១២ នៅ​ក្នុងភូមិ​ជើងឯក សង្កាត់​ជើងឯក ខណ្ឌដង្កោ ។

នគរបាល​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​ម្នាក់​នេះ​គឺជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​យ៉ាង​សកម្ម​​ម្នាក់​តាំងពី​មុន​ឆ្នាំ​២០១២​មក​ម្ល៉េះ ប៉ុន្តែ​សកម្មភាព​នោះ​ត្រូវ​បាន​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ធ្វើ​ការ​ស្រាវជ្រាវ​បំបែក​បាន​នៅ​ក្នុង​ឆ្នាំ​២០១២ ។ ក្រោយ​ពេល​ដឹង​ថា កម្លាំង​នគរបាល​ស្រាវជ្រាវ​ដឹង និង​តាម​ចាប់ខ្លួន​ជន​នេះ​បាន​គេច​បាត់ ហើយ​កម្លាំង​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលា​ការ​រហូត​ឆ្នាំ​២០១៣​ទើប​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន ។

ប្រភព​ខាងលើ​បាន​បន្ត​ទៀត​ថា ពេល​នោះ​កម្លាំង​បាន​ព្យាយាម​តាម​រក​ចាប់ខ្លួន​ជន​នេះ​ដែរ ប៉ុន្តែ​រក​មិនឃើញ​សោះ​គឺ​ជន​នេះ​មាន​វាសនា​បាន​គេចខ្លួន​រួច​ពី​សំណាញ់​ច្បាប់​ដដែល ។ លុះដល់​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្រាប់តែ​ប្រទះ​ឃើញ​ជនសង្ស័យ​ខាងលើ​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ស្កូ​ប​ពី ព​ណ៍​ស ពាក់​ផ្លា​ក​លេខ ភ្នំពេញ ​1DK-6122 ទៅ​កាន់​កន្លែង​លាង​ម៉ូតូ​មួយ​កន្លែង​ដើម្បី​លាង​ម៉ូតូ ។ ទើប​កម្លាំង​នគរបាល​ខណ្ឌដង្កោ​ធ្វើការ​ចាប់ខ្លួន​តែ​ម្ដង បន្ទាប់​មក​បាន​នាំ​ទៅ​សាកសួរ​ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ