ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តាប់ឃាតករ​រៀប​រាប់ពីសកម្មភាព​អារ.ក​មនុស្ស…

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​ជាង​១២​ម៉ោង ជនល្មើស​ដែល​អា​រ.ក​ប្លន់​យក​ម៉ូតូ​និងទូរស័ព្ទ បាន​ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន២​នាក់ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ​មេសា នៅ​ភូមិ​កណ្តាល ឃុំ​ម៉ា​ឡៃ ស្រុកម៉ា​ឡៃ…

ខេត្តបន្ទាយមានជ័យ ៖ រយៈពេល​ជាង​១២​ម៉ោង ជនល្មើស​ដែល​អា​រ.ក​ប្លន់​យក​ម៉ូតូ​និងទូរស័ព្ទ បាន​ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​បាន២​នាក់ កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២៨ ​មេសា នៅ​ភូមិ​កណ្តាល ឃុំ​ម៉ា​ឡៃ ស្រុកម៉ា​ឡៃ ។ ជន​ទាំង​២​នាក់​នេះ ម្នាក់​ឈ្មោះ គង់ ណា​លី​ន ហៅ​ដូង ភេទ​ប្រុស អាយុ​២២​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ គឹ​ម រតនៈ ភេទ​ប្រុស អាយុ​១៩​ឆ្នាំ ទាំង​២​នាក់​រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​តឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ទី​២៧ ​មេសា នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត យុវជនម្នាក់​ឈ្មោះ ឡា​ង សុចិ​ន្តា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់​ភូមិ​ខាងលើ បាន​ត្រូវ​ជនល្មើស​អា​រក​ប្លន់​យក​ម៉ូតូ​១​គ្រឿង​ម៉ាក​MSX ពណ៌​ស ស៊េរី​ឆ្នាំ​២០១៥ ពាក់​ផ្លា​ក​លេខ បន្ទាយ​មាន​ជ័យ ១N-៦២៨៧ និង​ទូរស័ព្ទ​ម៉ាក​OPPO​មួយ​គ្រឿង​។ ក្រោយមក សមត្ថកិច្ច​បាន​ចុះ​ពិនិត្យ​ស្រាវជ្រាវមុខសញ្ញា ដោយ​សហការ​ជាមួយ​កង​រាជ​អាវុធហត្ថ​ស្រុក​ម៉ា​ឡៃ រហូត​ឈាន​​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​ដកហូត​បាន​ម៉ូតូ​១​គ្រឿង​មក​វិញ នៅ​វេលា​ម៉ោង​១១​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​២៨ ខែមេសា ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ថ្លែង​ថា នៅ​ពេល​ឃាត់ខ្លួន​នាំ​មក​សាក​សួរ ឃាតករ​ដៃដល់​ទាំង​២​នាក់​សារភាព​ថា ពួក​គេ​ពិតជា​បាន​ធ្វើ​សកម្មភាព​អា​រ.ក​ប្លន់​យក​ម៉ូតូ​ប្រាកដ​មែន ។ ពួក​គេ​មាន​គម្រោង​ប្លន់​សម្លាប់​ជន​រង​គ្រោះ​យក​ម៉ូតូ​រយៈពេល​ជាង​១​ស​ប្តា​ហ៍​មក​ហើយ លុះ​ពេល​មាន​ឱកាស​​ឈ្មោះ គង់ ណា​លី​ន ហៅ​ដូង បាន​ទូរស័ព្ទ​បបួល​ជន​រង​គ្រោះ​ដែល​ជា​មិត្តភក្តិ​ចូល​ក្លិប​ដោយ​ជិះ​ម៉ូតូ​១​គ្រឿង​គ្នា​៣​នាក់ ។ ក្រុម​ជន​នេះ​ សារភាព​ទៀត​ថា ពេល​ទៅ​ដល់កន្លែង​ស្ងាត់ ឈ្មោះ គឹ​ម រតនៈ ប្រាប់​ថា ​ផ្លូវ​រអិល​​លំបាកក៏​សុំ​ចុះ ​ហើយ​ឱ្យ​ជន​រង​គ្រោះ​ឌុ​បឈ្មោះ គង់ ណា​លី​ន ហៅ​ដូង ទៅ​មុន ។ នៅ​ពេល​នោះ ឈ្មោះ គង់ ណា​លី​ន ហៅ​ដូង ក៏​បាន​ក្រៀក​ក​ហើយ​ធ្វើ​សកម្មភាព​អា​រក​ជន​រង​គ្រោះតែ​មិន​ស្លាប់ ខ្លួន​(​គឹ​ម រតនៈ​)​ក៏​ឱ្យឈ្មោះ​គង់ ណា​លី​ន ហៅ​ដូង ចាប់ជើង​ជន​រង​គ្រោះ​ហើយ​ខ្លួនអា​រក​បន្ថែម ។ បន្ទាប់​មក ដោយ​គិត​ថា​ស្លាប់​ក៏​អូស​ទម្លាក់​ចូល​ប្រឡាយ​ក្បែរផ្លូវ ហើយ​យក​ម៉ូតូ​១​គ្រឿង​និង​ទូរស័ព្ទ​គេចខ្លួន​ទៅ​ស្រុក​ម៉ា​ឡៃ តែ​ក៏​ត្រូវ​កងរាជអាវុធហត្ថ​ចាប់ខ្លួន​និង​ដកហូត​ម៉ូតូ​មក​វិញ ឯ​ទូរស័ព្ទ​ជ្រុះ​បាត់​ពេល​បើក​ម៉ូតូ​គេចខ្លួន ។

សូម​បញ្ជាក់​ថា ការ​ឈាន​ដល់​ចាប់​ឃាត់ខ្លួន​ជនល្មើស​ជាង​១២​ម៉ោង​ក្រោយ​មកនេះ ដោយសារ​តែ​ជន​រង​គ្រោះ​ដែល​ត្រូវ​ជនសង្ស័យ​អា​រក​ប្លន់​យក​ម៉ូតូ​គ្រាន់តែ​សន្លប់​មិន​ស្លាប់ និងរ​ត់រក​អ្នក​ជិតខាង​ឱ្យ​ជួយ​នាំ​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ជប៉ុន មង្គលបុរី បាន​រួច​ពី​សេចក្តីស្លាប់ ទើប​ឃាតករ​រត់​មិន​រួច ៕​​

អត្ថបទសរសេរ ដោយ