ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំនន់​ទឹកភ្លៀង​ធ្វើ​ឲ្យ​សាលា​មួយ​ចំនួន​សិស្សវេទនា​មិន​អាច​រៀន​បាន (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ សាលារៀន​ចំនួន​២​កន្លែង​ក្នុង​ចំណោម​៣​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សិស្ស​ចូល​សិក្សា​ទាំង​វេទនា​ដោយសា​ជំនន់​ទឹកភ្លៀង​២​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​ទី​២៩​និង​៣០ ខែមេសា ឆ្នាំ​២០១៨ ។ សាលា​ទាំង​៣​កន្លែង​ខាងលើ​រួម​មាន​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ និង​សាលា​បា​លិ​លេ​យ្យ​2 ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2 និង​សាលា​បឋម​សិក្សា​អូរ​ជ្រៅ​ថ្មី…

ខេត្តបន្ទាយមានជ័យ ៖ សាលារៀន​ចំនួន​២​កន្លែង​ក្នុង​ចំណោម​៣​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​សិស្ស​ចូល​សិក្សា​ទាំង​វេទនា​ដោយសា​ជំនន់​ទឹកភ្លៀង​២​ថ្ងៃ​ជាប់​គ្នា​កាលពី​ថ្ងៃ​ទី​២៩​និង​៣០ ខែមេសា ឆ្នាំ​២០១៨ ។

សាលា​ទាំង​៣​កន្លែង​ខាងលើ​រួម​មាន​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ និង​សាលា​បា​លិ​លេ​យ្យ​2 ស្ថិត​ក្នុងភូមិ​ក្បាលស្ពាន​2 និង​សាលា​បឋម​សិក្សា​អូរ​ជ្រៅ​ថ្មី ស្ថិត​ក្នុងភូមិ​បា​លិ​លេ​យ្យ​2 សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត ។

យ៉ាងណា​ក៏​ដោយ​សាលា​ជួប​ការ​លំបាក​ខាងលើ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​2​សិស្ស​អាច​ចូល​រៀន​វិញ​បាន​ក្រោយ​ពី​រើ​តុ​ដាក់​ខាងក្រៅ​ហើយ​ធ្វើការ​ជូត​សំអាត ។ ដោយឡែក​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​ស្ថិត​ក្នុង​បរិវេណ​វត្ត​បា​លិ​លេ​យ្យ​សាលារៀន​មាន​ភក់ ព្រោះ​សាលា​ទាប​ហើយ​សិស្ស​ៗ​រអ៊ូរទាំ​ថា ឲ្យ​តែ​ដល់​រដូវវស្សា​ពួក​គេ​ជួប​ការ​លំបាក​ក្នុង​ការ​រៀនសូត្រ ។ សាលា​មួយ​នេះ​មិន​ត្រឹមតែ​មាន​ភក់ និង​ដក់​ទឹក​រាល់​ក្រោយ​ភ្លៀង​ធ្លាក់​នោះ​ទេ ថែម​ទាំ​ទ្រុឌ​ទ្រម​ចាស់​ជាងគេ​ផង​ដែរ ។

នាយក​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​ប្រាប់ កោះសន្តិភាព ថា​សាលា​នេះ​មាន​១០​បន្ទប់រៀន​ព្រឹក​ល្ងាច ស្មើនឹង​២០​បន្ទប់ មាន​សិស្ស​សរុប​៥៨៣​នាក់ ស្រី​២៦៥​នាក់ ។ ឃើញ​ពី​ទុក្ខ​លំបាក​រាល់​ឆ្នាំ​បែប​នេះ​អ្នកស្រុក​បាន​លើក​ជា​ច​ម្ង​ល់​ថា ចុះ​ហេតុ​អ្វី​សាលា​មួយ​នេះ​មិន​ទាន់​មាន​អ្នក​មើលឃើញ? ។

ដោយឡែក​សាលា​បឋម​សិក្សា​អូរ​ជ្រៅ​ថ្មី​គេ​ឃើញ​ទឹក​លិច​ចំណុច​បរិវេណ​សាលា និង​ក្នុង​ថ្នាក់រៀន ។ នាយក​សាលា​បឋម​សិក្សា​អូរ​ជ្រៅ​ថ្មិ​លោកគ្រូ ស៊ឹង ធា​រឹទ្ធ ប្រាប់​ថា ឲ្យ​តែ​ដល់​រដូវវស្សា​សិស្ស​នៅ​សាលា​របស់​គាត់​ជួប​ការ​លំបាក​ជា​រៀង​រាល់​ឆ្នាំ ព្រោះតែ​សាលា​លិច​ទឹក ។

លោកនាយក​សាលា​បន្ត​ថា ជំនន់​ទឹកភ្លៀង​នេះ​ដោយសារ​ចំណុច​សាលា​របស់​គាត់​គ្មាន​ប្រព័ន្ធ​លូ​បង្ហូរទឹក​ចេញ​ទៅ​កន្លែង​ផ្សេង ។ យ៉ាងណា​ដោយ​លោក​ថា​អាជ្ញាធរ​ភូមិ​បា​លិ​លេ​យ្យ​ប្រាប់​គាត់​ថា នៅ​ពេល​ខាង​មុខ​នឹង​ដាក់​លូ​សងខាង​ផ្លូវ​នៅ​ចំណុច​សាលា​មួយ​នេះ​ដើម្បី​បញ្ចៀស​ការ​លិចលង់​តទៅ​ទៀត ។

លោក ចែ​ម សំបូរ ប្រធាន​ការិយាល័យ​អប់រំ​យុវជន និង​កីឡា​ក្រុង​ប៉ោយ​ប៉ែ​ត​ប្រាប់ កោះសន្តិភាព ថា​សាលា​ដែល​រង​ការ​លិចលង់​ដោយ​ជំនន់​ទឹកភ្លៀង​ហើយ​សិស្ស​ជួប​ការ​ពិបាក​ក្នុង​ការ​ចូល​រៀនមាន​៣​កន្លែង​គឺ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​, សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​2 និង​សាលា​បឋម​សិក្សា​អូរ​ជ្រៅ​ថ្មី ។

ចំពោះ​សាលា​បឋម​សិក្សា​បា​លិ​លេ​យ្យ​ដែល​ចាស់​ទ្រុឌទ្រោម​ហើយ​សិស្ស​ពិបាក​រៀន​រាល់​រដូវវស្សា​ត្រូវ​បាន​លោក​ប្រធាន​ការិយាល័យ​រូប​នេះ​ប្រាប់​ថា លោក​សង្ឃឹមលើ​ថ្នាក់ដឹកនាំ​ព្រោះ​ខាងលើ​បានដឹង​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ