ថ្មី​ទៀត​ហើយ​បាត់​ម៉ូតូ​ដាក់​ពាក្យបណ្ដឹង​មាន​ជន​មិន​ស្គាល់​មុខ​ទូរស័ព្ទ​ឲ្យ​ទៅយក​វិញ


ខេត្ដ​ប៉ៃលិន ៖ មាន​សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​០៨​និង​៤០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ លោកស្នងការ​នគរបាល​ស្នងការ​ខេត្ត​ប៉ៃលិន ចាត់​ឲ្យ​លោក​វរសេនីយ៍ទោ ហ៊ីង យ៉ា​ន់ នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ក្រោម​ឱវាទ​ធ្វើការ​ស៊ើបអង្កេត​ករណី​ចោរលួច​កាច់ក​.​ម៉ូតូ កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ដោយ​បន្ទាប់​ពី​បាន​ទទួល​ពាក្យបណ្តឹង​ពី​ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ ឈឿ​ម សុ​ជឿន ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ជា​មេការ​ជាងសំណង់ ស្នាក់​នៅ​ភូមិ​អូរ​តា​ប្រា​ង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​កើតហេតុ​ខាងលើ រហូត​ដល់​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ទទួល​បាន​ដំណឹង​ថា ជនសង្ស័យ​យក​ម៉ូតូ​ទៅ​ទុក​ចោល​នៅផ្ទះ​របស់​ឈ្មោះ សុះ ភេទ​ប្រុស រស់នៅ​ភូមិ​ខ្លឹម ឃុំ​អូរ​រថក្រោះ​ឆេះ ស្រុក​សំឡូត ខេត្តបាត់ដំបង លុះដល់​វេលា​ម៉ោង​០១​និង​៤៥​នាទី​រសៀល​ថ្ងៃ​ដដែល ទើប​ជនសង្ស័យ​បាន​ទូរស័ព្ទ​ទៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​យក​ម៉ូតូ​នៅផ្ទះ​ខាងលើ​ត្រលប់​មក​ផ្ទះ​វិញ ។
ប្រភព​បន្ត​ទៀត​ថា ម៉ូតូ​ដែល​បាត់​ហើយ​រក​ឃើញ​វិញ​ម៉ាក​ហុងដា​ឌ្រី​ម សេ​១២៥ ស៊េរី​ឆ្នាំ​២០១៧ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ បាត់ដំបង ១AB-៦១២៩ ត្រូវ​បាន​នគរបាល​ខេត្ត​ប៉ៃលិន ប្រគល់​ជូន​ទៅ​ម្ចាស់​ដើម​វិញ ។

ចំណែក​ម្ចាស់​ម៉ូតូ​ដែល​បាត់​ហើយ​រក​ឃើញ​វិញ​ឈ្មោះ ឈឿ​ម សុ​ជឿន បានឱ្យ​ដឹង​ថា រូបគេ​ពិតជា​មាន​សេចក្តី​សប្បាយ​រីករាយ​យ៉ា​ខ្លាំង ខណៈ​រក​ឃើញ​ម៉ូតូ​របស់​ខ្លួន​មក​វិញ ព្រោះ​រូបគេ​ទើបតែ​ខំប្រឹង​សន្សំ​លុយ​ពី​ការងារ​សំណង់​យក​ទៅ​ទិញ​ជិះ​ដើម្បី​ធ្វើការ លុះ​ចត​ចោល​តែ​មួយ​ភ្លែត​ក្បែរ​កន្លែងធ្វើការ ស្រាប់តែ​ត្រូវ​គេ​លួច​យក​ទៅ​បាត់​ស្រមោល ហើយ​ក៏​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​ស្នងការ​ខេត្ត​ឱ្យ​តាម​រក​ឃើញ​តែ​ម្តង ។ ម្ចាស់​ម៉ូតូ​ក៏​កោតសរសើរ​ដល់​សមត្ថកិច្ច​ដែល​ខិតខំ​ប្រឹងប្រែង​យកចិត្តទុកដាក់​តាម​ស៊ើបអង្កេត​រហូត​ដល់​ឃើញ​ម៉ូតូ​របស់​ខ្លួន ព្រោះ​រូបគេ​ស្ទើរតែ​មិន​ជឿ​ថា​អាច​រក​ឃើញ​ម៉ូតូ​ដែល​បាត់​ទៅ​នោះ ដោយសារ​កន្លង​មក​ពេល​បាត់​ម៉ូតូ​ម្តង​ៗ​មិន​ងាយ​រក​ឃើញ​វិញ​នោះ​ទេ ៕

Facebook Google Twitter Email

Live

Sponsored News

០៧:៥១ | ក្នុងស្រុក

ឃ្លានឆ្ញាញ់ ស្រលាញ់ល្អ របស់ល្អកម្រ​មាន កាមេរ៉ា AI Portrait Color លេចធ្លោ ថតវីដេអូរឹតតែលេចធ្លោ បច្ចេកវិទ្យាសម្គាល់វៃឆ្លាត និងមុខងារថ្មីប្លែកដ៏សម្បូរបែប នោះគឺ OPPO Reno 4 ជិតមកដល់ហើយពិសេសកាដូតម្លៃ $290 (វីដេអូ)

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ