ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​ហ្គា​ស​លាន់​ដូច​គ្រាប់​ផ្លោង​បណ្តាល​ឱ្យ​មនុស្ស​5​នាក់​របួស​នៅ​ស្រុក​រមាស​ហែក

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​មួយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ដោយសារ​ករណី​ផ្ទុះ​ហ្គា​ស​ដាំបាយ​ទម្ងន់​១០​គីឡូ​ឮ​សូរ​លាន់​ដូច​គ្រាប់​ផ្លោង​បណ្តាល​ឆេះ​រោង​បាយ​ខ្ទេច និង​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​៥​នាក់​ឱ្យ​រង​បួស​ធ្ងន់ និង​ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨…

ខេត្តស្វាយរៀង ៖ មាន​ហេតុការណ៍​មួយ​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក​ព្រលឹម​ដោយសារ​ករណី​ផ្ទុះ​ហ្គា​ស​ដាំបាយ​ទម្ងន់​១០​គីឡូ​ឮ​សូរ​លាន់​ដូច​គ្រាប់​ផ្លោង​បណ្តាល​ឆេះ​រោង​បាយ​ខ្ទេច និង​បាន​បង្ក​គ្រោះថ្នាក់​ដល់​មនុស្ស​៥​នាក់​ឱ្យ​រង​បួស​ធ្ងន់ និង​ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ក្នុង​នៅ​ភូមិ​ស្រែ​ឬ​ស្សី ឃុំ​អំពិល ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ច​ស្រុក​រមាស​ហែក​បាន​ឲ្យ​ដឹង​ថា ករណី​ផ្ទុះ​ហ្គា​ស​បណ្តាល​ឲ្យ​ឆេះ​រោង​បាយ និង​គ្រោះថ្នាក់​មនុស្ស​ចំនួន​៥​នាក់​នេះ​គឺ​ដោយសារ​ម្ចាស់ផ្ទះ​បាន​ចូល​ទៅ​ផ្ទះបាយ​បើក​ហ្គា​ស​ដើម្បី​ដាំបាយ​ពេល​ព្រឹក​ដូរ​សព្វដង​តែ​មិនដឹង​ជា​មាន​បញ្ហា​អ្វី​ហ្គា​ស​ក៏​ផ្ទុះ​ឆេះ​តែ​ម្តង​ទៅ ។

ក្នុង​ករណី​នេះ​រថយន្ត​ពន្លត់​អ​គី្គ​ភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​រមាស​ហែក​បាន​ទៅ​ពន្លត់​ទាន់​ពេលវេលា ។ ដោយឡែក​អ្នក​រង​របួស​ត្រូវ​បញ្ជូន​មក​ព្យា​ល​បាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​រមាស​ហែក ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ