ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៥ថ្ងៃទៀតចូលរោងការ… មច្ចុរាជ​ឥតមេត្តា ប្រហារកូនកំលោះលើផ្ទះកូន​ក្រមុំ​

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ យុវជន​ម្នាក់​ឈ្មោះ ធួន ចាន់​នី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អំពិល បាន​គាំងបេះដូង​ស្លាប់​នៅ​នឹង​ផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន ​កាលពី​វេលា​ម៉ោង​0៦…

ខេត្តឧត្តរមានជ័យ ៖ យុវជន​ម្នាក់​ឈ្មោះ ធួន ចាន់​នី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ​ចារ ឃុំ​អំពិល បាន​គាំងបេះដូង​ស្លាប់​នៅ​នឹង​ផ្ទះ​គូ​ដណ្តឹង​របស់​ខ្លួន ​កាលពី​វេលា​ម៉ោង​0៦ ​និង​៣០​នាទី​ល្ងាច​ថ្ងៃ​ទី​២៦​ មេសា នៅ​ក្នុងភូមិ​ពង ទឹក ឃុំ​អំពិល ស្រុកបន្ទាយ​អំពិល ។

លោក កែវ ហាក់ អាយុ​៥៥​ឆ្នាំ ជា​ឪពុក​កូនស្រី​ដែល​ជា​គូ​ដណ្តឹងរៀបរាប់​ថា មុន​ពេល​កើតហេតុ កូនប្រុស​- ស្រី​ដែល​នឹង​ក្លាយជា​កូនកំលោះកូនក្រមុំ​នោះ បាន​ដើរ​ចែក​សំបុត្រ​អញ្ជើញ​ភ្ញៀវមក​ចូលរួម​ពិធី​មង្គលការ​ដែល​នឹង​ប្រារព្ធ​ធ្វើ​នៅ​៥​ថ្ងៃ​ខាង​មុខ ។ ខណៈ​ត្រឡប់​មក​ពី​ចែក​សំបុត្រ​ការ​វិញ  អនាគត​កូនប្រសា​ប្រុស​នេះ​មិន​បាន​ត្រឡប់​ទៅ​ផ្ទះ​របស់​ខ្លួន​ទេ គឺ​ដេក​នៅ​នឹង​ផ្ទះ​គាត់ ស្រាប់តែ​មាន​ជំងឺ​គាំងបេះដូង​ស្លាប់​តែ​ម្តង ធ្វើ​ឱ្យ​កូនស្រី​គាត់​ក្លាយជា​ស្ត្រី​មេម៉ាយ​ខាន់ស្លា​តែ​មួយប៉ប្រិចភ្នែក ។

លោក​វរសេនីយ៍ឯក ហម ភិ​រម្យ អធិការ​នគរបាល​ស្រុក​បន្ទាយ​អំពិល​បានឱ្យ​ដឹង​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​ខាងលើ លោក​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​សហការ​ជាមួយ​គ្រូពេទ្យ ចុះ​ទៅ​ត្រួតពិនិត្យ​និង​ធ្វើ​កោសល្យ វិច័យ​បង្ហាញ​ថា ជន​រង​គ្រោះ​ពុំ​មាន​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​សង្ស័យ​នោះ​ទេ ។

យោង​តាម​ការ​សនិដ្ឋាន​របស់​មន្ត្រី​ជំនាញ​និង​គ្រូពេទ្យ គឺ​ជន​រង​គ្រោះ​ពិតជា​គាំងបេះដូង​ស្លាប់​ដោយសារ​តែ​មិន​បាន​ជួយ​សង្គ្រោះ​ទាន់​ពេល ។ ពិតជា​ស្មាន​មិន​ដល់​នោះ​ឡើយ ដែល​អនាគតកូនកំលោះ​រូប​នេះ​បែរជា​ស្លាប់​ដោយ​ការ​គាំង​បេះដូង​មុន​ថ្ងៃ​ចូល​រោងការ ៕

អត្ថបទសរសេរ ដោយ