ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​ថា បុក​ប៉ះ​គ្នា​ថា ម៉េច​ទេ​នេះ​! (មានវីដេអូ)

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៣០ ខែមេសា​នេះ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ សង្កាត់​មួយ ខណ្ឌ​សែន​សុខ ។ ករណី​ចរាចរណ៍​ខាងលើបានកើតឡើងដោយសារតែ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​ហា​យ​លែ​ន​ឌឺ​មួយ​គ្រឿង…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់​ទី​៣០ ខែមេសា​នេះ នៅ​តាម​ផ្លូវ​ភ្នំពេញ​ហានូយ សង្កាត់​មួយ ខណ្ឌ​សែន​សុខ ។

ករណី​ចរាចរណ៍​ខាងលើបានកើតឡើងដោយសារតែ​ម៉ូតូ​បុក​គ្នា​ជាមួយ​រថយន្ត​ហា​យ​លែ​ន​ឌឺ​មួយ​គ្រឿង ខណៈនោះ​ក៏​ស្រាប់តែមាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍មួយគ្រឿងទៀតបានប៉ះគ្នាបន្ត​ ហើយរថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍មួយ​ជ្រុល​ឡើង​សួនច្បារ​ខណ្ឌ​ចែកផ្លូវ កិន​បាក់​ប​ង្កោ​ល​ភ្លើង រីឯ​ប​ង្កោ​ល​ភ្លើង​នោះ​បាន​វាត់​ប៉ះ​រថយន្ត​បា​ឡែ​ន​មួយ​គ្រឿង​ទៀត​ខ្ទេច​កញ្ចក់​ខាងក្រោយ  ។

ចំណែក​រថយន្ត​ហា​យ​លែ​ន​ឌឺ​នោះ​ ពណ៌​ស​ មានស្លាក​លេខ​ភ្នំពេញ ២AG-៦៦៦១  រីម៉ូតូ​វិញមានស្លាកលេខ​២Sl-៤៩៦៨  ឯ​រថយន្ត​កាម​រី ពណ៌​ស ស្លាក​លេខ​ភ្នំពេញ​២AB- ៩១៩០ ។  ចំណែក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​វិញ​ជារបស់​ក្រុមហ៊ុន​មួយ ។

មុន​ពេល​កើតហេតុ​រថយន្ត​ហា​យ​ឡែ​ន​ឌឺ​ធ្វើ​ដំណើរ​ផ្លូវ​ភ្នំពេញ​ហានូយ​ពី​ត្បូង​ទៅ​ជើង ហើយ​បត់​ទៅ​អាកាស​ខ្ញុំ ស្រាប់តែ​ម៉ូតូ​មួយ​គ្រឿង​មក​បុក​ចំ​កង់​មុខ​ខាង​ស្តាំំ​តែ​ម្តង ខណៈនោះ​ក៏​មាន​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​ធ្វើ​ដំណើរ​ពី​ជើង​មក​ត្បូង​ជាប់​ម៉ូតូ​នោះ​ក៏​បាន​គេច​គ្នា ហើយ​ក៏​ប៉ះ​រថយន្ត​ហា​យ​ឡែ​ន​ឌឺ​ក៏​បាន​ជ្រុល​ឡើង​ក្បាល​របាំង​ថ្ម រួច​បាន​បុក​ប​ង្កោ​ល​ភ្លើង​ក៏​បាន​បាក់​តែ​ម្តង ។

ចំណែក​រថយន្ត​ក្រឡុក​ស៊ីម៉ង់ត៍​វិញ​បាន​បុក​ប​ង្កោ​ល​ភ្លើង​ក៏​ឡើង​លើ​សួនច្បារ​កិន​បាក់​ប​ង្កោ​ល​ភ្លើង​សម្រាប់​បំភ្លឺ​ផ្លូវ​នោះ ហើយ​ប​ង្កោ​ល​នោះ​ក៏​បាន​វាត់​ត្រូវ​កញ្ចក់​រថយន្ត​កាម​រី​ខាងលើ​ដែល​ធ្វើ​ដំណើរ ពី​ត្បូង​មក​ជើង ។
បញ្ជាក់ ៖ នៅ​ក្នុង​គ្រោះថ្នាក់​នោះ​បណ្តាល​ឲ្យ​អ្នក​បើក​ម៉ូតូរ​បូស​ស្រាល ហើយ​រថយន្ត​ខូចខាត់​រៀ ង​ៗ​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ