ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មេ​រិ​ក​អាច​នឹង​ចូលរួម​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់​ និង​វិ​ថី

5 ឆ្នាំ មុន

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៖ កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង Los Angeles មន្ត្រី​ការទូត​ថ្នាក់ខ្ពស់​ម្នាក់​របស់​ប្រទេស​ចិន បាន​និយាយ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ប្រទេស​ចិន…

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ៖ កាលពី​ថ្ងៃ​សុក្រ នៅ​ទីក្រុង Los Angeles មន្ត្រី​ការទូត​ថ្នាក់ខ្ពស់​ម្នាក់​របស់​ប្រទេស​ចិន បាន​និយាយ​ថា សហរដ្ឋអាមេរិក​អាច​នឹង​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​របស់​ប្រទេស​ចិន នៅ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា ។

លោក Zhang Ping អគ្គ​កុងស៊ុល​ចិន​ប្រចាំ​ទីក្រុង Los Angeles បាន​និយាយ​ក្នុង​វេទិកា​ខ្សែក្រវាត់ និង​វិ​ថី​ថា ៖« រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​រក្សា​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការ​ផ្លាស់​ប្តូរ​រវាង​មនុស្ស និង​មនុស្ស​បាន​យ៉ាង​ជិតដិត​ជាមួយ​ប្រទេស​ចិន » ។

លោក​បន្ត​ថា ៖« កិច្ច​សហប្រតិបត្តិការ​ក្រោម​ក្របខ័ណ្ឌ​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី​នេះ អាច​នឹង​ចាប់ផ្តើម​ជាមួយ​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា » ។

គួរ​បញ្ជាក់​ថា គំនិត​ផ្តួចផ្តើម​នេះ គឺជា​ផែនការ​មួយ​របស់​ប្រទេស​ចិន ដែល​មាន​គោលដៅ​ជំរុញ​ដល់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ពិភពលោក និង​គាំទ្រ​សា​ជា​ថ្មី​លើ​លំហូរ​ធនធាន ផលិត​ផល និង​សេវាកម្ម ដោយ​ជំរុញ​កា​រត​ភ្ជាប់​ជា​អន្តរជាតិ និង​បង្កើត​ទំនាក់ទំនង​ថ្មី​រវាង​សហ​គមន៍ ។

រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា​បាន​នាំមុខ​គេ​ក្នុង​ការ​ប្រឆាំង​នឹង​បញ្ហា​បម្រែបម្រួល​បរិយាកាស​នៅ​សហរដ្ឋអាមេរិក ។ រដ្ឋ​នេះ​មាន​របៀបវារៈ​ជា​ច្រើន​ទាក់ទង​នឹង​ការ​កាត់​បន្ថយ​ឧស្ម័ន​ផ្ទះ​កញ្ចក់ និង​អភិវឌ្ឍន៍​ថាមពល​ប្រើប្រាស់​ប្រភព​បៃតង​ផង​ដែរ ។

ដើម្បី​សម្រេច​បាន​នូវ​គោលដៅ​នេះ អភិបាល​រដ្ឋ​កាលី​ហ្វ័​រ​នី​ញ៉ា លោក Jerry Brown បាន​និយាយ​ថា រដ្ឋ​នេះ​ត្រូវការ​ចាប់​ដៃគូ​ជិតដិត​ជាមួយ​ប្រទេស​ចិន ។

លោក Zhang បាន​បន្ថែម​ទៀត​ថា ៖«​គំនិត​ផ្តួចផ្តើម​ខ្សែក្រវាត់ និង​វិ​ថី អាច​ផ្តល់​ឱកាស​សំខាន់​ៗ​សម្រាប់​ប្រទេស​ទាំងអស់​នៅ​ក្នុង​តំបន់ រួម​ទាំង​សហរដ្ឋអាមេរិក​ផង​ដែរ » ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ