ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំបួស​កុលបុត្រ កុលធីតា​ចំនួន​៥០០​អង្គ​នាក់ នៅ​វត្ត​អង្គរ​ខាងត្បូង ចំ​ថ្ងៃ​ពិធីបុណ្យ​វិសាខបូជា

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ពិធី​បំបួស​កុលបុត្រ កុលធីតា ចំនួន​៥០០​អង្គ​/​នាក់ នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​ខាងត្បូង នា​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច…

ខេត្តសៀមរាប ៖ ពិធី​បំបួស​កុលបុត្រ កុលធីតា ចំនួន​៥០០​អង្គ​/​នាក់ នៅ​ក្នុង​បរិវេណ​វត្ត​អង្គរ​ខាងត្បូង នា​ថ្ងៃអាទិត្យ ១៥​កើត ខែ​ពិសាខ ឆ្នាំច សំ​រិ​ទ្ធ​ស័ក ព​.​ស ២៥៦១ ត្រូវ​នឹង​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ នេះ ក្រោម​អធិបតីភាព ព្រះ​មហាវិមលធម្ម ពិន សែ​មសិ​រី​សុ​វ​ណ្ណោ ព្រះ​រាជាគណៈ​ថ្នាក់​ទោ​ឧត្តម​ទីប្រឹក្សា​គណៈសង្ឃ​នាយក និង​ជា​សមាជិក​ថេរ​សភា​សង្ឃ នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅអធិការ​វត្ត​រាជ​បូព៌​, ព្រះ​សុ​មង្គល​សិលា​ចា​រ្យ​អាភា​កា​រោ ជុំ គឹ​ម​ឡេ​ង ព្រះ​មេគុណ​ខេត្តសៀមរាប​, និង​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប និង លោក កុយ សង សមាជិក​ក្រុមប្រឹក្សា​ខេត្ត ព្រមទាំង​មន្ត្រី​ជុំវិញ​ខេត្ត​ដែល​បាន​ចូលរួម​ជា​ច្រើន​កុះករ​ផង​ដែរ ។

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា ពិធី​បំបួស​កុលបុត្រ កុលធីតា ចំនួន​៥០០​អង្គ​/​នាក់ ចំ​ថ្ងៃ​ពិធីបុណ្យ​ពិសាខបូជា គឺជា​បុណ្យ​មួយ​យ៉ាង​ធំ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា ដែល​ប្រជាពលរដ្ឋ និង​ពុទ្ធបរិស័ទ​បាន​នាំ​គ្នា​ប្រារព្ធ​ធ្វើ​ពិធី​នេះ​ជា​រៀង​រាល់​ឆ្នាំ ដើម្បី​រំឭក​ដល់​ព្រះពុទ្ធ​សមណគោត្តម​បរមគ្រូ នា​ថ្ងៃ​ពេញ​បូ​ណ៌​សមី គឺ «​ថ្ងៃ​១៥​កើត​›› ខែ​ពិសាខ ដែល​ពុទ្ធសាសនិក ទាំង​ព្រះសង្ឃ ទាំង​គ្រហស្ថ តែង​ធ្វើ​សក្ការបូជា​ប្រកបដោយ​ជំនឿ​ថា​ជា​មហាកុសល​ដ៏​ប្រសើរ ។

លោក ពៅ ពិសិដ្ឋ បាន​បញ្ជាក់​ថា ការ​ដែល​ប្រារព្ធ​ពិធី​បូជា​នា​ថ្ងៃ ១៥​កើត ខែ​ពិសាខ​នេះ អាស្រ័យ​ដោយ​លោក​អ្នកប្រាជ្ញ​ខាង​ព្រះពុទ្ធ​សាសនា​បាន​កំណត់ទុកក្នុង​គម្ពីរ​បឋមសម្ពោធិ​ថា ជា​មហា​មង្គល​អភិលក្ខិតកាល គឺជា​ថ្ងៃ​មហា​មង្គល ត្រូវ​នឹង​ថ្ងៃ​ដែល​ព្រះ​សម្ពុទ្ធ​បរមគ្រូ ទ្រង់​ប្រសូត​ចាក​ឧទរ​មាតា​, ទ្រង់​ត្រាស់​ដឹង​អនុត្តរសម្មាសម្ពោធិ​ញ្ញាណ​, និង​ទ្រង់​រំលត់​ខន្ធ​ចូល​កាន់​ព្រះ​និព្វាន ។ ហើយ​ពិធីបុណ្យ​ពិសាខបូជា គឺជា​បុណ្យ​ដ៏​សំខាន់​បំផុត​មួយ​ក្នុង​ព្រះពុទ្ធ​សាសនា ដោយសារ​បុណ្យ​នេះ​ធ្វើ​ឡើង​ដើម្បី​រំឭក​ដល់​ថ្ងៃ​ដែល​ព្រះពុទ្ធ​ប្រសូត ព្រះពុទ្ធ​បាន​ត្រាស់​ដឹង និង​ពេល​ដែល​ព្រះពុទ្ធ​យាង​ចូល​បរិនិព្វាន ហើយ​ព្រឹត្តិការណ៍​សំខាន់​ៗ​ទាំង​៣​នេះ បាន​កើតឡើង​នៅ​ថ្ងៃ​១៥​កើត ខែ​ពិសាខ ទាំងអស់ ។

បើ​តាម​ការ​សិក្សា​ស្រាវជ្រាវ​ឱ្យ​ដឹង​ថា នៅ​ប្រទេស​មួយ​ចំនួន ដូច​ជា​ប្រទេស​ឥណ្ឌា និង ប្រទេស​ស្រី​លង្កា ជាដើម ពិធីបុណ្យ​ពិសាខបូជា ត្រូវ​បាន​ធ្វើ​តាំងពី​ប៉ុន្មាន​រយ​ឆ្នាំ​ក្រោយ​ពេល​ដែល​ព្រះពុទ្ធ​បរិនិព្វាន​ម្ល៉េះ ។ ចំណែក​នៅ​ប្រទេស​កម្ពុជា​យើង ទើបតែ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឆ្នាំ​១៨៥៥ គឺ​ក្នុងរ​ជ្ច​កាល​ព្រះបាទ អង្គ ឌួ​ង តែ​ប៉ុណ្ណោះ ដោយ​កាល​ណោះ ពិធីបុណ្យ​នេះ​ធ្វើ​នៅ​រាជធានី​ឧត្ដុង្គ ។ ចំណែក​អ្នក​ដែល​បាន​ប្រារព្ធ​ពិធីបុណ្យ​ពិសាខបូជា​មុនគេ គឺ​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ផ្នែក​ខាង​ធម្មយុត្តិកនិកាយ ។ លុះដល់​រជ្ជកាល​ព្រះបាទ ស៊ី​សុវត្ថិ (១៩០៤-១៩២៧) ទើប​ព្រះសង្ឃ និង​ពុទ្ធបរិស័ទ ខាង​គណៈមហានិកាយ​ប្រារព្ធ​ធ្វើ​ជា​ផ្លូវការ​រហូត​មក​ដល់​សព្វថ្ងៃ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ