ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាពលរដ្ឋរីករាយនឹងការប្រគេនព្រះសង្ឃ​ជិត​២០០​អង្គ​និមន្ត​គោចរ​បិណ្ឌបាតបុណ្យ​វិសាខបូជា

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពុទ្ធសាសនិក​ជា​ច្រើន​ពិតជា​មាន​ទឹកមុខ​ស្រស់ស្រាយ​ដោយ​បាន​នាំ​គ្នា​រាប់​បាត និងប្រគេន​ដល់​ព្រះសង្ឃ​ជិត​២០០​អង្គ​ដែល​បាន​គោចរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​វិសេស​វិសាខបូជា កាលពី​ម្សិលមិញ​នេះ ។…

ខេត្តកំពង់ចាម ៖ ពុទ្ធសាសនិក​ជា​ច្រើន​ពិតជា​មាន​ទឹកមុខ​ស្រស់ស្រាយ​ដោយ​បាន​នាំ​គ្នា​រាប់​បាត និងប្រគេន​ដល់​ព្រះសង្ឃ​ជិត​២០០​អង្គ​ដែល​បាន​គោចរ​បិណ្ឌបាត​នៅ​តាម​ផ្លូវ​នានា​ក្នុង​ក្រុង​កំពង់ចាម នា​ព្រឹក​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ ត្រូវ​នឹង​ថ្ងៃ​វិសេស​វិសាខបូជា កាលពី​ម្សិលមិញ​នេះ ។ ដែល​ជា​រាងរាល់ថ្ងៃ​ត្រូវ​បាន​ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្ត និង​ក្រោម​ការ​ចង្អុលបង្ហាញ​ពី​លោក​អភិបាលខេត្ត ដោយ​បាន​ប្រារ​ព្វ​ធ្វើ​ឡើង​រាល់​ឆ្នាំ ។

អ្នកស្រី សំ ចាន់​ឌី មេ​ភូមិ​បឹង​កុក​ទី​២​បាន​ប្រាប់​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ក្នុងភូមិ​របស់​គាត់​មាន​ក្មេង ចាស់ ​ប្រុស ​ស្រី ​ពិតជា​បាន​ស្រុះស្រួល​គំនិត​គ្នា ដោយនៅ​តាម​មុខ​ផ្ទះ​នីមួយ​ៗ​បាន​រៀបចំ​ចង្ហាន់​សម្រាប់ប្រគេន​ដល់​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​បឹង​កុក និមន្ត​ចេញ​បិណ្ឌបាត​ក្នុង​វិសាខបូជា និមន្ត​កាត់​តាម​ផ្លូវថ្នល់​ចេញពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ ។ ជាមួយ​នោះ​គាត់​ក៏​បាន​នាំ​យក​នូវ​ចង្ហាន់​ដោយ​បាន​រួម​សហការ​ជាមួយនឹង​ពលរដ្ឋ​នាំ​គ្នា​ប្រគេន​ទឹកអំពៅ នំ​នេ​ក ព្រមទាំង​ថវិការ​មួយ​ចំនួន​តាម​ការ​កត់សំគាល់​ឃើញថា​ពលរដ្ឋ​ជា​ច្រើន​គឺ​មាន​ជំនឿ​លើ​ព្រះពុទ្ធ​សាសនា ។

ចៅអធិការ​វត្ត​ជោ​ត​នា​រាម​បឹង​កុក​មាន​ថេរ​ដីកា​បន្ត​ថា ហើយ​ថ្ងៃនេះ​ជា​ថ្ងៃ​មហា​អស្ចារ្យ និង​ជា​ថ្ងៃ​មហាសុភមង្គល​ដោយ​បាន​ផ្តល់​នូវ​សេចក្តីសុខ​សាន្ត​ផង​ដែរ ។ ហើយ​នៅ​ក្នុង​ឆ្នាំ​១៩៩៩ បុណ្យ​វិសាខបូជានេះ​បាន​ដាក់​បញ្ចូល​ជា​បុណ្យ​អន្តរជាតិ (​វិសាខ UN ) ដោយ​អត្ថន័យ​គឺ​បាន​ទាក់ទង​ទៅ​នឹង​សង្គម​នុស្ស ដោយ​ប្រទេស​កម្ពុជា​ក៏​បាន​លើក​ត​ម្កើ​ន​នូវ​ព្រះពុទ្ធ​សា​សា​នា ហើយ​យោង​តាម​រដ្ឋធម្មនុញ្ញ​ត្រង់​មាត្រា​ទី​៤៣​ចែង​ថា ព្រះពុទ្ធ​សាសនា​ជា​សាសនា​របស់​រដ្ឋ ហើយ​ចា​ជា​បាវ​វចនា​ថា «​ជាតិ សាសនា ព្រះ​មហា​ក្ស​» ។

ជាមួយ​នោះ​ជា​រាល់​ឆ្នាំ​ព្រះ​អង្គ​តែងតែ​និមន្ត​ជាមួយនឹង​ព្រះសង្ឃ​ដែល​គង់នៅ​វត្ត​បឹង​កុក និង​វត្ត​ផ្សេង​ៗ​ទៀត​ក្នុង​កម្មវិធី​បុណ្យ​ធំ​វិសាខបូជា ដោយ​មាន​ភាព​អធិក​អធម៌ និង​ពុទ្ធសាសនិក​ចូលរួម​ច្រើន​កុះករ​ដើម្បី​ដាក់​ចង្ហាន់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ