ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​រេ​ចង្កូត​ចូល​ផ្លូវ​រថយន្ត​បុក​ពេញទំហឹង

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ចា​សទិស​គ្នា​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​បាន​ធ្វើ​ឱ្យ​បុរស​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង បន្ទាប់​ពី​រូបគេ​បាន​ជិះ​ម៉ូតូ​រេ​ចង្កូត​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ចា​សទិស​គ្នា​ពេញទំហឹង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០១​រសៀល ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០១៨ លើ​ផ្លូវជាតិ​លេខ​៨ ចន្លោះ​គីឡូម៉ែត្រ​លេខ ៥២–៥៣ ស្ថិត​ក្នុងភូមិ​វៃ​វេទ ឃុំ​រាប ស្រុក​ពារាំង ខេត្តព្រៃវែង ។

បើ​ត​តាម​របាយការណ៍​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនរ​គ្រោះ​ដែល​បាន​ស្លាប់​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​នេះ​មានឈ្មោះ គង់ គុណ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ នៅ​ភូមិ​ព្រៃ​អំពៅ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង ។ ប្រភព​បាន​បន្ត​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​ជនរ​គ្រោះ​ខាងលើ​បាន​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ាក C១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CP-៩៤៥៦ ធ្វើ​ដំណើ​ពី​លិច​មក​កើត ។ លុះ​មក​ដល់​ចំណុច​កើតហេតុ ម៉ូតូ​បាន​ប្តូរ​គន្លង​ផ្លូវ​ជ្រុល​ចង្កូត​ទៅ​បុក​ជាមួយ​រថយន្ត​១​គ្រឿង​ម៉ាក​លិច​ស៊ី​ស ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ២F-៩១៩១ បើកបរ​ដោយ​ម្ចាស់​មិន​ស្គាល់​អត្តសញ្ញាណ ដែល​កំពុង​ធ្វើ​ដំណើរ​បញ្ច្រាសទិស​គ្នា បណ្ដាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​នៅ​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​ទីតាំង​កើតហេតុ ។ ភ្លាម​ៗ​សមត្ថកិច្ច​បាន​ចុះ​ទៅ​ដល់ទី​តាំង​កើតហេតុ រួច​ធ្វើការ​វាស់វែង និង​ប្រមូល​យក​វត្ថុ​តាង​ទាំងអស់​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ស្រុក ដើម្បី​បំពេញ​សំណុំរឿង​តាម​នីតិវិធី ដោយឡែក​សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ