ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​កំពង់ឆ្នាំង​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​សូម​ចូលរួម​ទាំងអស់​គ្នា​ដើម្បី​រៀបចំ​បុណ្យ​ទន្លេ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពិធី​រៀបចំ​បុណ្យ​ទន្លេ ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​មុខមាត់​ខេត្ត​យើង​ទាំងអស់​គ្នា…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បាន​ទទួល​សិទ្ធិ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ក្នុង​ពិធី​រៀបចំ​បុណ្យ​ទន្លេ ក្នុង​ខែមីនា ឆ្នាំ​២០១៩ ខាង​មុខ​នេះ អាជ្ញាធរ​ខេត្តកំពង់ឆ្នាំង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ចូលរួម​ទាំងអស់​គ្នា ដើម្បី​មុខមាត់​ខេត្ត​យើង​ទាំងអស់​គ្នា និង​ដើម្បី​ឲ្យ​កម្មវិធី​ដែល​មិន​ធ្លាប់​មាន​នេះ ទទួល​បាន​ជោគជ័យ​ត្រចះត្រចង់ ។

លោក ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​ថា ដើម្បី​ឲ្យ​ការ​រៀបចំ​បុណ្យ​ទន្លេ​របស់​ខេត្ត​ទទួល​បាន​ជោគជ័យ ក្នុង​ឆ្នាំ​២០១៩ ខាង​មុខ​នេះ ក្រៅពី​ការ​រៀបចំ​របស់​អាជ្ញាធរ​ខេត្ត លោក​ក៏​សូម​សំណូមពរ​ដល់​ប្រជា​ពល​ក្នុង​ក្រុង​កំពង់ឆ្នាំង សូម​ចូលរួម​ទាំងអស់​គ្នា​ដោយ​ក្រាល​ការ៉ូឡា​នៅ​តាម​ផ្លូវ​មុខ​ផ្ទះ​របស់​ខ្លួន និង​សូម​សម្អាត​តាម​មុខ​ផ្ទះ កុំ​ចោល​សំរាម​ផ្ដេសផ្ដាស និង​ការ​ដាក់​ហាល​ខោអាវ​តាម​មុខ​ផ្ទះ​ជាដើម ។ លោក​បាន​បញ្ជាក់​ថា សម្រាប់​អាជ្ញាធរ​ខេត្ត ដែល​បាន​ទទួល​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ ក្នុង​ការ​រៀបចំ​បុណ្យ​ទន្លេ​ខាង​មុខ​នេះ បច្ចុប្បន្ន​អាជ្ញាធរ​ខេត្ត បាន​នឹង​កំពុង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​មាន ធ្វើ​ផ្លូវ​បេតុង ពី​ចំណុច​ស្ពានថ្ម​ជិត​ផ្សា​លើ រហូត​ចំណុចដើម​ពោធិ៍ ផ្សារ​ក្រោម និង​បន្ត​ចាក់​រហូត​ដល់​ចុង​កោះ ។ ចំណែក​នៅ​ចំណុច​មុខ​វត្ត​យាយ​ទេព ត្រូវ​ចាក់​ដី​បំពេញ​ច្រាំង​ទន្លេ​បន្ថែម ដែល​មាន​ទំហំ​១០០​ម៉ែត្រ​គុណ​និង​៣៥០​ម៉ែត្រ ។ ជាមួយ​គ្នា​នេះ ចាក់​ដី​ធ្វើ​ផ្លូវ​ពី​ចំណុច​ចុង​កោះ ទៅ​ដល់​កំពង់​ផែ​ថ្មី និង​ធ្វើ​ផ្លូវ​ក្រាល​កៅស៊ូ​ជុំវិញ​ផ្សារ​ថ្មី ធ្វើ​ផ្លូវ​ពី​ចំណុច​ផ្សារ​ថ្មី រហូត​ដល់​ស្ថានីយ៍​ប្រេង​តូ​តា​ល់ ផ្លូវជាតិ​លេខ​៥​ជាដើម ។ ជាមួយ​គ្នា​នេះ បញ្ហា​សំរាម អាជ្ញាធរ​ខេត្ត និង​មន្ទីរ​ពាក់ព័ន្ធ​បាន​សហ​ការណ៍​គ្នា​រៀបចំ​ប្រជុំ​ណែនាំ​ដល់​ម្ចាស់​ភោជនីយ៍ដ្ឋាន អាហារ​ដ្ឋា​ន ដើម្បី​លុប​បំបាត់​សំរាម និង​ក្រដាស់អនាម័យ​ពីលើ​តុ និង​ក្រោម​តុ​ឲ្យ​អស់ ក្នុង​អំឡុង​ចាប់​ខែឧសភា ដល់​ខែសីហា ខាង​មុខ​នេះ ។

យ៉ាងនេះ​ក្តី ប្រជាពលរដ្ឋ​ក្នុង​ខេត្តកំពង់ឆ្នាំង រំពឹង​ថា ក្រៅពី​ការ​រៀបចំ​ធ្វើបុណ្យ​ទន្លេ ខេត្តកំពង់ឆ្នាំង នឹង​ទទួល​បាន​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ជា​ច្រើន​កន្លែង ការ​តុបតែង​កែ​លម្អ និង​សួនច្បារ​ក្នុង​ក្រុង​ផង​នោះ ខេត្តកំពង់ឆ្នាំង ពិតជា​មាន​សោភ័ណ​ភាព និង​ផ្លូវ​ស្អាត​ខ្វាត់ខ្វែង​ជា​ពុំខាន​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ