ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ និង​រថយន្ត​ជាង​២៥០០​គ្រឿង​ជិះ​បញ្ច្រាស​រង្វង់​មូល និង​សួនច្បារ​វិមាន​ឯករាជ្យ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​ជិះ​បញ្ច្រាស នៅ រង្វង់​មូល និង​សួនច្បារ​វិមាន​ឯករាជ្យ នៅ​តែ​បន្ត​កើត​មាន​ជា​រៀងរាល់ថ្ងៃ…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ខណ្ឌដូនពេញ បាន​អះអាង​ថា រហូត​មក​ដល់​ពេល​នេះ អ្នក​ជិះ​បញ្ច្រាស នៅ រង្វង់​មូល និង​សួនច្បារ​វិមាន​ឯករាជ្យ នៅ​តែ​បន្ត​កើត​មាន​ជា​រៀងរាល់ថ្ងៃ បើ​ទោះបីជា​សមត្ថកិច្ច និង​អាជ្ញា ធ​រដាក់​ពង្រាយ​កម្លាំង​ប្រចាំការ ចាំ​ស្ទាក់​ចាប់​ទាំង​យប់​ទាំង​ថ្ងៃ​ក៏​ដោយ​។ មន្ត្រី​រដ្ឋបាល​ខណ្ឌ ដូនពេញ ដែល​ស្និទ្ធ​ជាមួយ​លោក សុខ ពេញ​វុ​ធ អភិបាល​ខណ្ឌ​នេះ បាន​ឲ្យ​កោះ​សន្តិ ភាព​ដឹង​តាម​រយៈ​ទូរស័ព្ទ នា​រសៀល​ថ្ងៃ​ទី​២៩ មេ​សា ២០១៨​នេះ​ថា អាជ្ញាធរ​ខណ្ឌ បាន​សហការ​ជាមួយ​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន និង​កងកម្លាំង​សមត្ថកិច្ច បាន​ចុះ​អនុវត្ត​នូវ​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត​បើក​ជិះ​បញ្ច្រាស ទិស​ដៅ​ចរាចរណ៍​នៅ​រង្វង់​មូល និង​សួនច្បារ​វិមាន​ឯករាជ្យ និង​កំណាត់​ផ្លូវ​ព្រះ​សុរា​ម្រឹត ក្បែរ​តំបន់​វិមាន ឯករាជ្យ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ ដើម្បី​អប់រំ និង​ព្រមាន​ឲ្យ​ប្រជាពលរដ្ឋ​គោរព​ច្បាប់ ចរាចរណ៍​ឲ្យ​បាន​គ្រប់​ៗ​គ្នា​។

មន្ត្រី​ដដែល​បាន​បន្ត​ថា យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត​បើក​បញ្ច្រាស ទិស​ដៅ​ចរាចរណ៍​នៅ​វិមាន​ឯករាជ្យ​នោះ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ រហូត​មក​ដល់​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨​នេះ មាន​រយៈពេល​៤​ខែ ក្រុមការងារ​ចាប់ និង​ឃាត់​បាន​ចំនួន​២៥១៤​គ្រឿង ក្នុង​នោះ​ម៉ូតូ​មាន​ចំនួន​២១៧១​គ្រឿង រ៉ឺ​ម៉ក​ម៉ូតូ​កង់​បី​ចំនួន​២៥៣​គ្រឿង និង​រថយន្ត​មាន​ចំនួន​៩០​គ្រឿង ដើម្បី​ផាកពិន័យ និង​ព្រមាន​ឲ្យ​រាងចាល​តែ​ម្តង​។ មន្ត្រី​រដ្ឋបាល​ខណ្ឌដូនពេញ​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា សម្រាប់​នៅ​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ចាប់ពី ម៉ោង​៧​ព្រឹក ដល់​ម៉ោង​១០​យប់ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ បាន​សហការ​ជាមួយ មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ និង​ការិយាល័យ​ចរាចរណ៍​ជើង​គោក

នៃ​ស្នងការដ្ឋា​ន​នគរបាល​រាជធានី​ភ្នំពេញ បន្ត​អនុវត្ត​យុទ្ធនាការ​ឃាត់​ម៉ូតូ និង​រថយន្ត បើក​បញ្ច្រាសទិស​ដៅ​ចរាចរណ៍ នៅ​រង្វង់​មូល​ជុំវិញ​វិមាន​ឯករាជ្យ និង​ផ្លូវ​ព្រះ​សុរា​ម្រឹត ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ បាន​ចាប់ និង​ឃាត់​ម៉ូតូ​បាន​ចំនួន​៥​គ្រឿង និង​បាន​ញ្ជូ​ន​ទៅ​ការិយាល័យ​ចរាចរណ៍ ជើង​គោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើការ​អប់រំ​ណែនាំ​បន្ត​ទៅ​តាម​នីតិវិធី​តែ​ម្តង​។ គួរ​រំលឹក​ថា កាលពី​យប់​ថ្ងៃ​ទី​៣១ ធ្នូ ២០១៧ ដែល​ជា​យប់​ឆ្លង​ឆ្នាំ​ឈាន​ចូល​ឆ្នាំ​២០១៨ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បញ្ជា​ឲ្យ​អាជ្ញាធរ​ខណ្ឌដូនពេញ សហការ​ជាមួយ​មន្ត្រី​ជុំ នា​ញ​ពាក់ព័ន្ធ ដាក់​កម្លាំង​ប្រចាំការ ដើម្បី​ចាប់​ឃាត់​ម៉ូតូ និង​រថយន្ត​ដែល​បើកបរ​បញ្ច្រាសទិស នៅ​តំបន់​រង្វង់​មូល​វិមាន​ឯករាជ្យ និង​ធ្វើការ​អប់រំ​ឲ្យ​ពួក​គាត់​គោរព​ច្បាប់​ចរាចរណ៍​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ