ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរខេត្តកំពុងចាមនៅតែព្យាយាមពង្រាយកម្លាំងស្ទាក់ចាប់​និងកាត់រថយន្តតទ្រុង​ខុសលក្ខណៈ​បច្ចេកទេស

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពុងចាមបានឲ្យ​ដឹងថា អាជ្ញាធរខេត្តកំពង់ចាមក្រោមការដឹកនាំដោយ​លោក គួច ចំរើន ជាអភិបាលខេត្តនៅតែព្យាយាម និងពង្រាយកម្លាំងរួមមានស្នងការនគរបាល បញ្ជារ​ការ​រាជ​អាវុធហត្ថ អាជ្ញាធរ​គ្រប់ឃុំ…

ខេត្តកំពង់ចាម ៖ មន្ត្រីរដ្ឋបាលខេត្តកំពុងចាមបានឲ្យ​ដឹងថា អាជ្ញាធរខេត្តកំពង់ចាមក្រោមការដឹកនាំដោយ​លោក គួច ចំរើន ជាអភិបាលខេត្តនៅតែព្យាយាម និងពង្រាយកម្លាំងរួមមានស្នងការនគរបាល បញ្ជារ​ការ​រាជ​អាវុធហត្ថ អាជ្ញាធរ​គ្រប់ឃុំ ស្រុក និងមន្ទីរសាធារណការ និងដឹកជញ្ជូន ចុះត្រួតពិនិត្យចាប់​រថយន្ត​តទ្រុង​​​ខុស​លក្ខ​ណៈ​បច្ចេក​ទេស​នៅតាមទីតាំងគ្រប់គោលដៅទូទាំងខេត្តដដែល ។

មន្ត្រីដដែលបានឲ្យដឹងទៀតថា លទ្ឋផលប្រតិបត្តិការជារួមបានត្រួតពិនិត្យ​រថយន្តធុន​ធ្ងន់​សរុបចំនួន ១២០៨៥គ្រឿង រថយន្តតទ្រុងខុសលក្ខណៈបច្ចេកទេសចំនួន១៣៦គ្រឿង កាត់ទ្រុងចំនួន៧៣គ្រឿង ។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៨​ ក្រុម​ការងារត្រួតពិនិត្យយានយន្តខុស​លក្ខណៈបច្ចេកទេស និងលើសទំងន់ក្នុង​ខេត្តបានត្រួតពិនិត្យ​លក្ខ​ណៈ​បច្ចេក​ទេសរថយន្តបានចំនួន៦២គ្រឿង បូកយោង១២០៨៥គ្រឿង រថយន្តខុសលក្ខណៈបច្ចេកទេសចំនួន១គ្រឿង បូកយោង១៣៦គ្រឿង និងកាត់ទ្រុងបាន១គ្រឿង បូកយោង៧៣គ្រឿងផងដែរ ។

គួររំលឹកថា ក្នុងឆ្នាំ២០១៧កន្លងមកនេះរដ្ឋាភិបាលបានត្រួតពិនិត្យរថយន្តធ្វើចរាចរណ៍ចំនួន៩២៣៦៥៧គ្រឿង ក្នុងនោះមានរថ​យន្ត​២៩៥៣គ្រឿងដឹកលើសចាប់ពី៤តោនរហូតដល់៤៣តោន និងបានផាកពិន័យ​ជាទឹកប្រាក់​ចំ​នួន៥.៧៧៨​.​៨២០.០០០រៀលផងដែរ ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន បានដាក់ឱសានវាទចាប់ពីម៉ោង​០០យប់ ​ថ្ងៃទី៩ ខែកុម្ភៈ​ ឆ្នាំ២០១៨ ​ត​ទៅគ្មាន​វត្ត​មាន​ឡានតទ្រុងលើដងផ្លូវទៀតឡើយ ។ បើមាននៅតំបន់ណាភូមិសាស្ត្រណា ចៅហ្វាយខេត្ត និងក្រុង​នោះ ជាអ្នក​ទទួលខុសត្រូវ ។ បើនរណាមកតវ៉ាឬអ្នកកាងទោះជាឋានៈណាក៏ដោយក៏ធ្លាក់​បុណ្យស័ក្តិ​ទាំង​អស់ និងបញ្ចូល​ព្រៃសតែម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ