ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ម្ចាស់​ចេះ​បំបាំងកាយ​ដឹង បាន​ចុះ​ទៅ​បាត់​អស់​សល់​តែ​សំណល់

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ទីតាំង​ក្នុង​ចំការ​កៅស៊ូ​មួយ​កន្លែង​ស្ងាត់ ស្ថិត​នៅ​ភូមិ​មាឃ​៤ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​មាន​លួច​បើក​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​របស់​ឈ្មោះ វណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​ដោយ​ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី​២៨ ខែមេសា…

ខេត្តកំពង់ចាម ៖ ទីតាំង​ក្នុង​ចំការ​កៅស៊ូ​មួយ​កន្លែង​ស្ងាត់ ស្ថិត​នៅ​ភូមិ​មាឃ​៤ ឃុំ​ព្រែក​កក់ ស្រុក​ស្ទឹង​ត្រង់​មាន​លួច​បើក​លេងល្បែង​បញ្ជល់មាន់ និង​អាប៉ោង​ដោយ​ខុសច្បាប់​ដែល​ត្រូវ​បាន​គេ​ស្គាល់​​ថា​ជា​របស់​ឈ្មោះ វណ្ណ ត្រូវ​បាន​សមត្ថកិច្ច​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​ដោយ​ធ្វើ​ឡើង​នៅ​រសៀល​​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៨ ។ ប៉ុន្តែ​ក្រុម​អ្នក​ញៀន​ល្បែង​ហាក់បីដូចជា​ដឹង​មុន​ហើយ​បាន​នាំ​គ្នា​សារ​សង្វៀន និង​ជើងម៉ា ព្រមទាំង​ហាន់​តោ​អាប៉ោង​រត់គេច​ខ្លួន​ទៅ​ក្នុង​ព្រៃ​អស់​បន្សល់​ទ្រុង​ដែក​ក្រុងមាន់​១ សំណល់​សំបក​ដប​ទឹកបរិសុទ្ធ​ជា​ច្រើន​ផង​ដែរ ។

លោក ទុន ណេ​ត អភិបាលស្រុក​ស្ទឹង​ត្រង់​ប្រាប់​ឲ្យ​ដឹង​ថា ថ្មី​ៗ​នេះ​រូប​លោក​បាន​ចូលរួម​ប្រជុំ​នៅ​សាលា​ខេត្ត​ដោយ​លោក គួ​ច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​បាន​ដាក់​ចេញ​នូវ​បទបញ្ជារ​មិន​អនុញ្ញាត​ឲ្យ​លេង​ល្បែងស៊ីសង​បញ្ជល់មាន់ និង​អាប៉ោង​នោះ​ទេ រួម​នឹង​ល្បែងស៊ីសង​ផ្សេង​ៗ​ទៀត​ដែល​ខុសច្បាប់​នោះ ។ បន្ទាប់​ពី​ទទួល​បាន​នូវ​ការ​ណែនាំ​នេះ​ភ្លាម​រូប​លោក​ក៏​បាន​ប្រជុំ​ណែនាំ​ដល់​បណ្តា​ប៉ុស្តិ៍ទាំងអស់​ក្នុងស្រុក​ស្ទឹង​ត្រង់​ឲ្យ​មាន​វិធានការ​ទប់ស្កាត់​មិន​ឲ្យ​មាន​ល្បែងស៊ីសង​បន្ត​ទៀត​នោះ​ទេ ព្រមទាំង​បាន​ដាក់​ឱសានវាទ​យ៉ាង​យូរ​ត្រឹម​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ត្រូវ​បញ្ឈប់​ឲ្យ​បាន​១០០​ភាគរយ ។

លោក​អភិបាលស្រុក​ស្ទឹង​ត្រង់​បន្ត​ថា ចំពោះ​អ្នក​បើក​លេងល្បែង​ស៊ីសង​កន្លង​មក​នោះ​រូប​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នោះ​ទេ យ៉ាងណាមិញ​ដូច​ជា​នៅ​ឃុំ​អារក្ស​ត្នោត​ដែល​ទីនោះ​មាន​គេ​បើក
លេង​បញ្ជល់មាន់ និង​អាប៉ោង ត្រូវ​បាន​បញ្ជារ​ឲ្យ​បិទ​ហើយ ។ ប្រសិនណាបើ​ក្រោយ​ថ្ងៃ​ទី​៣០ ខែមេសា ឆ្នាំ​២០១៨ ក្នុង​ករណី​លោកនាយ​ប៉ុស្តិ៍​រូប​ណា​ម្នាក់​នៅ​តែ​បន្ត​ត្រូវ​ជាមួយនឹង​អ្នក​ញៀន​ល្បែង បើសិន​រូប​លោក​ដឹង​ច្បាស់​នោះ​នាយ​ប៉ុស្តិ៍​នឹង​ត្រូវ​ដក​តំណែង​ផង​ដែរ ។

លោក​វរ​សេនី​យ៏​ឯក ប៉ាក ជាតិ អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​វិញ​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា រូប​លោក​បាន​កោះហៅ​នាយ​ប៉ុស្តិ៍​ទាំង​១២​ឃុំ​មក​កាន់​អធិការ​នគរបាល​ស្រុក​ស្ទឹង​ត្រង់​ដោយ​បាន​ធ្វើ​កិច្ចសន្យា​ថែមទៀត​មិន​អនុញ្ញាត​ឲ្យ​បើក​លេងល្បែង​ស៊ីសង​បន្ត​ទៀត​នោះ​ទេ ធ្វើ​ម៉េច​ត្រីងៀត​ឆ្លៀត​ពង​អ​ញ្ចឹ​ង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ